leftcenterrightdel
រូបថតឧទាហរណ៍ (AFP)

ក្នុងបរិបទដែលក្រសួងសុខាភិបាលនៃប្រទេសឡាវទើបតែបានប្រកាសករណី២ នាក់ដំបូង ដែលឆ្លងមេរោគរាតត្បាត Covid-19  នៅប្រទេសឡាវនោះ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានផ្តល់អនុសាសន៍ថា សហគមន៍អាណិកជនវៀតណាមដែលកំពុងសិក្សា និងធ្វើការនៅប្រទេសឡាវ កុំកង្វល់ ហើយរឹតត្បិតការធ្វើដំណើរ និងគួរតែស្នាក់នៅផ្ទះ ព្រមទាំងអនុវត្តយ៉ាងតឹងរឹងក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលវៀតណាម ក៏ដូចជាបទប្បញ្ញត្តិរបស់ប្រទេសសាមី។

leftcenterrightdel
ទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំនៅទីក្រុងបាងកកប្រទេសថៃ (រូបថត៖ vnanet.vn)

នៅប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចាប់ពីថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅថៃ បានផ្តល់អនុសាសន៍ថា ពលរដ្ឋវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅក្នុងបណ្តាប្រទេសអាស៊ាន កុំបារម្ភនិងគប្បីស្នាក់នៅក្នុងផ្ទះ ព្រមទាំងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទប់ទល់នឹងរោគរាតត្បាត។ ស្ថានទូតវៀតណាមប្រចាំនៅថៃបានស្នើឱ្យពលរដ្ឋវៀតណាមបញ្ឈប់ការធ្វើដំណើរទៅច្រកព្រំដែនថៃ-ឡាវ ដើម្បីព្យាយាមវិលត្រឡប់មកប្រទេសវៀតណាមវិញ ដែលជាសកម្មភាពខុសច្បាប់ថៃស្តីពីភាពអាសន្ន។ ក្រៅពីនោះ ច្រកទ្វារទាំងនេះនឹងត្រូវបានបិទនៅពេលណាមួយ។

បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋវៀតណាមក្នុងការពន្យារទិដ្ឋាការរបស់ពួកគេពីព្រោះពួកគេមិនអាចចាកចេញពីប្រទេស​ថៃដោយហេតុផលនេះ៕

បកប្រែដោយ Huyen Trang