leftcenterrightdel
លោករដ្ឋមន្ត្រី To Lam ទទួលជួបលោកឯកអគ្គរដ្ឋទូត Saud F.M. Alsuwelim (រូបថត៖ cand.com.vn)

នៅក្នុងជំនួប លោកនាយឧត្តមសេនីយ៍ To Lam បានស្នើឱ្យភាគីទាំងពីរបន្តរក្សាការអនុវត្តយន្តការគណៈកម្មាធិការចម្រុះ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងនានាប្រកបដោយប្រសិទ្ធភាព; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងការផ្លាស់ប្តូរព័ត៌មាន ជាពិសេសព័ត៌មានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មជួញដូរមនុស្ស។

លោកឯកអគ្គរដ្ឋទូត Saud F.M. Alsuwelim បានអះអាងថា នឹងធ្វើជាស្ពានដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យដែលមានសក្តានុពល ជាពិសេសកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់។ លោកក៏បានបញ្ជាក់ថា អារ៉ាបប៊ីសាអ៊ូឌិតនឹងតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរនិយាយរួម និងតភ្ជាប់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក ដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

បកប្រែដោយ Huyen Trang