leftcenterrightdel
ពីថ្ងៃទី ១៣ ដល់ ១៤ ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍នៃ ICAPP បានបើកកិច្ចប្រជុំលើកទី ៣៣ នៅរដ្ឋ Terengganu នៃប្រទេសម៉ាឡេស៊ី (រូប​ថត៖ dangcongsan.vn)

នៅឯសន្និសីទនេះ ប្រតិភូចូលរួមទាំងឡាយបានធ្វើការវាយតម្លៃអំពីលទ្ធផលនៃសកម្មភាពរបស់ ICAPP ក្នុងឆ្នាំ ២០១៩ ព្រមទាំងពិភាក្សាលើផែនការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបា​យអាស៊ី និងសកម្មភាពឆ្ពោះទៅរកខួបលើកទី ២០ នៃការបង្កើត  ICAPP  (២០០០-២០២០) ។

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានចូលរួម និងរួមចំណែកយ៉ាងសកម្មដល់សកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃ ICAPP  និងសិក្ខាសាលា ICAPP ព្រមទាំងបានជួបជាមួយគណបក្សនយោបាយជាច្រើននៅក្នុងតំបន់ដើម្បីលើកកម្ពស់ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាគណបក្សនយោបាយ ដើម្បីអាស៊ានមួយមានភាពស្អិតរមួត និងធ្វើការបន្សាំប្រកបដោយបុរេសកម្ម។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ បក្សកុម្មុយនិស្តវៀតណាមបានចូលរួមចំណែកជាវិជ្ជមានក្នុងការអនុវត្តគោលដៅរបស់ ICAPP  និងត្រូវបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ជាបន្តបន្ទាប់៕

បកប្រែដោយ Duy Hoan