ក្នុង​ក្របខ័ណ្ឌ​នៃដំ​ណើរ​ទស្ស​ន​កិច្ច​នេះ គណៈប្រតិភូបានជួបសវនាការជាមួយប្រធានរដ្ឋសភាអេហ្ស៊ីប លោក Ali Abdel-Aal; ជួបធ្វើការជាមួយរដ្ឋមន្រ្តីអភិវឌ្ឍន៍មូលដ្ឋាននៃប្រទេសអេហ្ស៊ីប លោក Mahmoud Sharawy អគ្គលេខាធិការគណបក្សកុម្មុយនីស្តអេហ្ស៊ីប (ECP) លោក Salah Adly Abdelhafiz អគ្គលេខាធិការគណបក្សសង្គមនិយមអេហ្ស៊ីប (ESP) លោក Ahmed Bahaa El Shafey និង​ប្រធាន គណបក្សសហភាពប្រជាជនសង្គមនិយមអេហ្ស៊ីប (SPAP) លោក Mamdouh Habashi ។

leftcenterrightdel
លោក Pham Minh Chinh ជួប​សវនាការ​ជាមួយ​ប្រធានរដ្ឋសភាអេហ្ស៊ីប លោក Ali Abdel-Aal (រូប​ថត៖ vov.vn)

នៅក្នុងជំនួបទាំងអស់នេះ លោក Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាង​ខ្លាំង​ និងជម្រុញ​ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប។ លោកបានស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយសហការ និងគាំទ្រគ្នានៅវេទិកាអន្តរជាតិ និងក្នុងតំបន់ ដើម្បីផលប្រយោជន៍ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកក៏ស្នើអេហ្ស៊ីបបន្តគាំទ្រវៀតណាមក្នុងការបង្កើតទំនាក់ទំនងជាផ្លូវការជាមួយសហភាពអាហ្រ្វិក (AU)។

លោក Pham Minh Chinh ក៏បានស្នើឱ្យអេហ្ស៊ីបបន្តគាំទ្រជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើតដែល​ដោះស្រាយរាល់​ជំលោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ព្រមទាំងធានាសន្តិសុខ សុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់ ហើយ​ធានាផលប្រយោជន៍របស់ប្រទេសនានានៅលើពិភពលោកក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ី - ប៉ាស៊ីហ្វិក រួមទាំង​អេហ្ស៊ីប។

ថ្នាក់ដឹកនាំអេហ្ស៊ីបបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ និងនៅលើពិភពលោក។ ថ្នាក់ដឹកនាំអេហ្ស៊ីបបានអបអរសាទរចំពោះសមិទ្ធិផលទាំងឡាយដែលវៀតណាមទទួលបានក្នុងកិច្ចការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ហើយចង់រៀនសូត្រពីវៀតណាមអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារ។ ថ្នាក់ដឹកនាំអេហ្ស៊ីបចង់ឲ្យវៀតណាម ក្នុងតួនាទីជាប្រធានអាស៊ាន នាឆ្នាំ ២០២០ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវា​ងអេហ្ស៊ីប និងបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងក្របខ័ណ្ឌនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ។ ចំពោះ​បញ្ហាសមុទ្រខាងកើត អេហ្ស៊ីបបានគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS ១៩៨២ ដោយធានាសន្តិសុខ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan