leftcenterrightdel
ទិដ្ឋភាព​នៃកិច្ច​ពិគ្រោះយោបល់លើវិស័យ​នយោបាយថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសរវាងវៀតណាម និងមីយ៉ាន់ម៉ា លើកទី ៨ (រូប​ថត៖ vnanet.vn)

នៅក្នុង​កិច្ច​ពិគ្រោះយោបល់​នេះ ភាគីទាំងពីរបានពិភាក្សាលើវិធានការណ៍នានាដើម្បីលើកកម្ពស់ថែមទៀតនូវទំនាក់ទំ​នង​ភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងមីយ៉ាន់ម៉ា ជាពិសេសគឺការធ្វើឲ្យជាក់ស្តែងនូវ​កិច្ចព្រមព្រៀងជាន់ខ្ពស់ និងឯកសារនានាដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាដែរ។ លោក Soe Han  បានចែករំលែកថា ស្ថានភាពក្នុងតំបន់ និងអន្តរជាតិមានភាពស្មុគស្មាញ ហើយ​មិនអាចទាយទុកជាមុនបានឡើយ។ ក្នុងស្ថានភាពនេះ អាស៊ានចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងជម្រុញការអនុវត្តប្រកបដោយជោគជ័យនូវ​សហគមន៍អាស៊ាន និងបញ្ជាក់ពីជំហរ និងតួនាទីមជ្ឈភាពនៅក្នុងរចនាសម្ព័ន្ធតំបន់៕

បកប្រែដោយ Duy Hoan