leftcenterrightdel
ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកជំទាវ នៅអាកាសយានដ្ឋាន Pulkovo  លេខ១ នៅទីក្រុង Saint Petersburg របស់សហព័ន្ធរុស្ស៊ី (រូបថត៖ vnanet.vn)

ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន Pulkovo  លេខ១ បានប្រព្រឹត្តទៅយ៉ាងឱឡារឹក ដោយមានវត្តមានឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov អភិបាលរងទីក្រុង Saint Petersburg ថ្នាក់ដឹកនាំមន្ទីរការបរទេសទីក្រុង  Saint Petersburg និងតំណាងក្រសួងការបរទេសសហព័ន្ធរុស្ស៊ីនៅទីក្រុង Saint Petersburg។ អញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ច ភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Ngo Duc Manh និងលោកជំទាវ និងតំណាងសហគមន៍វៀតណាមនៅទីក្រុង  Saint Petersburg។

យោងតាមផែនការ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងទទួលជួបថ្នាក់ដឹកនាំមួយចំនួនរបស់ទីក្រុង Saint Petersburg និងចូលរួមសកម្មភាពមួយចំនួន នៅទីក្រុង Saint Petersburg ផងដែរ៕

បកប្រែដោយ Huyen Trang