ទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវ ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះអន្តរជាតិ Vienna មានតំណាងនៃខុទ្ទការល័យនាយករដ្ឋមន្រ្តីសាធារណរដ្ឋអូទ្រីស លោកឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាម លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស Le Dung និងលោកជំទាវ រួម​ជា​មួយ​ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅអូទ្រីស កម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅអូទ្រីស និងតំណាងសមាគម​វៀតណាមប្រចាំនៅអូទ្រីស និងនៅប្រទេសអឺរ៉ុបមួយចំនួនទៀតផង។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកជំទាវទៅដល់ព្រលានយន្តហោះអន្តរជាតិ Vienna (រូបថត៖ vnanet.vn)

 

ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ តុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្ស​ន​កិច្ច​លើក​នេះ លោក Nguyen Xuan Phuc នឹងជួប​ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអូទ្រីស ព្រមទាំងអញ្ជើញធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងក្រសួង ស្ថាប័ននៃប្រទេសទាំពីរ។ តាមគម្រោង លោក Nguyen Xuan Phuc នឹងមានជំនួបជាមួយថ្នាក់ដឹកជាន់ខ្ពស់របស់អូទ្រីស។

លោក Nguyen Xuan Phuc ក៏ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាម សមាគមវៀតណាមនៅអូទ្រីស និងនៅប្រទេសអឺរ៉ុបមួយចំនួន និងជួបជា​មួយ​សហគ្រាសចម្បងមួយ​ចំ​នួន​នៃប្រ​ទេស​អូទ្រីស។ ជាពិសេស លោក Nguyen Xuan Phuc នឹងអញ្ជើញ​ចូលរួម និងថ្លែងសន្ទរកថានៅវេទិកាសហគ្រាសវៀតណាម-អូទ្រីស និងអញ្ជើញធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហគ្រាសនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh