leftcenterrightdel
លោក Nguyen Xuan Phuc និង​លោក Thongloun Sisoulith (រូបថត៖​ dantri.com.vn)

លោកនាយករដ្ឋមន្រ្តីទាំងពីរបាន​ឯកភាពថា នាពេលខាងមុខ ភាគីទាំងពីរគប្បីអនុវត្តយ៉ាងសកម្មការព្រមព្រៀងទាំងឡាយដែលបានអនុម័តដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ លទ្ធផលរបស់កិច្ចប្រជុំនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវលើកទី៤០ និងមានវិធានការ ដើម្បីដោះស្រាយគម្រោង បញ្ហានៅសេសល់។ ភាគីទាំងពីរគប្បីពិនិត្យលើខ្លឹមសារសហប្រតិបត្តិការ និង​បង្កើតវិធានការថ្មីដើម្បីបង្កើនលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅឆ្នាំ២០១៨ ព្រមទាំងជម្រុញការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម​ និងឡាវដំណាក់កាល ២០១៦-២០២០។

ក្នុងជំនួប លោក Nguyen Xuan Phuc ស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ប្ដូរយោបល់ សហការយ៉ាងជិតស្និទ្ធលើគ្រប់ជាន់ថ្នាក់ គ្រប់យន្តការទ្វេភាគី និងពហុភាគីសំដៅជម្រុញការគ្រប់គ្រង​ និងប្រើប្រាស់ធនធានទឹកនៅទន្លេមេគង្គប្រកបដោយប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍនិរន្តរភាពរបស់ប្រទេសទាំងពីរ និងតំបន់។ លោក Nguyen Xuan Phuc ក៏ស្នើឲ្យលោក Thongloun Sisoulith បន្តយកចិត្តទុកដាក់ដល់ការបង្កលក្ខណៈងាយស្រួលក្នុងការជម្រុញការវិនិយោគរបស់សហគ្រាសវៀតណាមនៅប្រទេសឡាវ និងការអនុវត្តការព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពលកម្មរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរឯកភាពបន្តជួយប្រជាជន ជាពិសេសគឺជំនាន់ក្រោយនៃប្រទេសទាំងពីរយល់ដឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម-ឡាវ។

បកប្រែដោយ Thanh Cong