លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី ៣
នារសៀលថ្ងៃទី ៤ ខែមេសា តាមម៉ោងវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមមកចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣។
តាមរបៀបវារៈ នារសៀលថ្ងៃទី ៤ មេសា លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញជួបសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Thonglun Sisoulith នាយករដ្ឋមន្ត្រីឡាវ ។
នាព្រឹកថ្ងៃទី ៥ ខែ មេសា លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិធីប្រារព្ធកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ និងអញ្ជើញចូលរួមពិធីជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដល់អាណិកជនវៀតណាមនៅ កម្ពុជាផងដែរ៕
តាម៖ vovworld.vn