leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានទទួលជួបជាមួយតំណាង ធនាគាររបស់អូស្ដ្រាលី (រូបថត៖ vnanet.vn)

បច្ចុប្បន្ននេះ សហគ្រាសជាច្រើនបានបញ្ជាក់ពីការបន្ដវិនិយោគថែមទៀតនៅវៀតណាម។ លោកស្រី Cristina Tonkin នាយិកាប្រតិបត្ដិការ និងជាអ្នកឯកទេសលើវិស័យហិរញ្ញវត្ថុ ឥណទាននៃធនាគារ ANZ បានឲ្យដឹងថា ធនាគារបានមានការិយាល័យតំណាងនៅវៀតណាមចាប់តាំងពីឆ្នាំ ១៩៩៣។ លោកស្រីបានសម្តែងនូវសុទិដ្ឋិនិយមលើទីផ្សារវៀតណាម ដោយសារវៀតណាមមានឧត្ដមភាពជាច្រើន ដូចជាមានស្ថិរភាពនយោបាយ ចំនួនប្រជាជនច្រើន ទុនវិនិយោកដោយផ្ទាល់ពីបរទេសក៏ច្រើន។ ទន្ទឹមនឹងនោះ វៀតណាម ក៏កំពុងឆ្ពោះទៅកាន់គោលដៅក្លាយទៅជាមជ្ឈមណ្ឌលឆ្លងកាត់ និងជាមជ្ឈមណ្ឌលផលិតទំនិញនៅតំបន់អាស៊ាន។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ស្វាគមន៍វិនិយោគិនចូលមកវិនិយោគ និងធ្វើអាជីវកម្មនៅ វៀតណាម។ លោកបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមសន្យារក្សាម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព សំដៅរក្សាកំណើនសេដ្ឋកិច្ចនៅកំរិតលឿន និងមានចីរភាព៕

បកប្រែដោយ Pham Diep