leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន

នៅសន្និសីទជាន់ខ្ពស់អាស៊ាន និងបណ្ដាសន្និសីទជាន់ខ្ពស់រវាងអាស៊ានជាមួយដៃគូនានាលើកនេះ ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាននឹងផ្តោតទៅលើការពិភាក្សា អំពីទិសដៅ និងវិធានការបង្កើនការតភ្ជាប់អនុវត្តទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ពីនោះផ្ញើសារអំពីអាស៊ានសន្តិភាពស្ថិរភាពនិងសម្បូរធូធារមួយ និងជាតំបន់មួយបើកទូលាយជាមួយសហគមន៍អន្តរជាតិ។ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយនឹងផ្លាស់ប្តូរអំពីបញ្ហាសំខាន់ក្នុងតំបន់និង អន្តរជាតិទៀតផង។ ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងចូលរួមសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី ៩ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ ថៃ និងប្រធានាធិបតីមីយ៉ាន់ម៉ា។ សន្និសីទនឹងវាយតំលៃស្ថានភាពអនុវត្តផែនការធ្វើសកម្មភាព និងអនុវត្តយុទ្ធសាស្ត្រតូក្យូឆ្នាំ ២០១៥ ហើយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការមេគង្គ-ជប៉ុននាពេលខាងមុខ៕ 

តាម vovworld.vn