leftcenterrightdel
កម្មាភិបាល អ្នកយកព័ត៌មានកាសែតកងទ័ពរំដោះថតនាឆ្នាំ ១៩៧២

កាលនោះយើងធ្វើដំណើរនៅមុនថ្ងៃចូលឆ្នាំថ្មី ប្រហែលនាថ្ងៃទី ២០ ។ បន្ទាប់ពីប៉ុន្មានថ្ងៃធ្វើដំណើរដោយរថយន្តទៅកាន់ខេត្ត Quang Binh ហើយយើងខ្ញុំត្រូវបានឡើងចោតពីភូមិ Ho ដើម្បីឆ្លងកាត់ជួរភ្នំ Truong Son។ ក្នុងប៉ុន្មានថ្ងៃដំបូងពួកខ្ញុំនៅមានក្តីរំភើបចិត្តណាស់ អត់ចេះនឿយហត់ឡើយ សូម្បីតែនាថ្ងៃទី១ មករា យើងខ្ញុំនៅតែធ្វើដំណើរដែរ។ ហួសពេលថ្ងៃត្រង់យើងខ្ញុំទើបតែមកដល់កន្លែងឈប់សំរាក ដល់ពេលនោះទើបមានពេលនឹកឃើញអំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមផងដែរ។ បន្ទាប់មក យើងទាំងអស់គ្នាឲ្យតែអ្នកណាមានអ្វីៗក៏បានយកមក ដើម្បីហូបរួមគ្នាអបអរសាទរបុណ្យចូលឆ្នាំថ្មី។ ម្ហូបសុទ្ធតែជារបស់របរសាមញ្ញៗក៏ពិតមែន ប៉ុន្តែបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅតាមផ្លូវ Truong Son ពិតជាសប្បាយរីករាយ និងរំជួលក្នុងចិត្តណាស់។

មកដល់ខេត្ត Tay Ninh យើងខ្ញុំ និងបងប្អូនខ្លះទៀតត្រូវជំងឺគ្រុនចាញ់ នាំឲ្យមកយឺតមិនបានចូលបំរើការងារក្នុងអនុគណៈអប់រំ R ។  ពួកអាមេរិកបានបញ្ជូនបន្ថែមកម្លាំងចូលភាគខាងត្បូងវៀតណាមដោយផ្ទាល់ ដើម្បីអនុវត្តយុទ្ធសាស្រ្ត “សង្គ្រាមតាមតំបន់”។ បន្ទាប់ ពីហ្វឹកហ្វឺនអស់រយៈពេល ៣ ថ្ងៃរួចមក យើងខ្ញុំត្រូវបានបញ្ជូនឲ្យចូលបម្រើការងារនៅនាយកដ្ឋាននយោបាយនៃកម្លាំងរំដោះភាគខាងត្បូងវៀតណាម ។ យើងខ្ញុំភាគច្រើនធ្វើជាអ្នកយកព័ត៌មាននៃកាសែតរំដោះ។

សិក្សាជំនាញកាសែតក្នុងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ខ្ញុំត្រូវបានចាត់តាំងអោយទៅប្រចាំការនៅសាខាទី១។ បន្ទាប់ពីប៉ុន្មានថ្ងៃ ខ្ញុំត្រូវបានបញ្ជូនទៅ Ba Ria-Bien Hoa ដើម្បីធ្វើការ។ នេះជាលើកដំបូងដែលខ្ញុំបានទៅកាន់សមរភូមិរស់នៅជាមួយកងទ័ព ជាមួយប្រជាជនភាគខាងត្បូងវៀតណាម។ ខ្ញុំត្រូវព្យាយាមរៀនសូត្រ និងរាក់ទាក់នឹងបងប្អូននៅទីនេះ ជាពិសេសគឺទំនៀមទម្លាប់តំបន់ និងស្វែងយល់ពីស្នាដៃរបស់ពួកគាត់ដើម្បីតែងសេចក្តី។ ខ្ញុំបានចុះទៅកងវរសេនាតូចលេខ ៤៤៥ ដែលជាអង្គភាពស្រួចឈរជើងនៅក្នុងតំបន់ដែលមានស្នាដៃជាច្រើនក្នុងការប្រយុទ្ធ។ នៅដើមឆ្នាំ១៩៦៥ កងវរសេនាតូចបានវាយឈ្នះក្នុងការប្រយុទ្ធដ៏ធំមួយនៅឯជើងភ្នំដាចាយ៉ាង ដោយបានកំចាត់សត្រូវជាង ១២០ នាក់។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខ្ញុំបានតែងអត្ថបទ“និទាឃរដូវដំណាលពីរឿង Da Giang”។ បន្ទាប់ពីអត្ថបទនេះបានផ្សាយបងប្អូននៅទីនេះសប្បាយរីករាយណាស់ពីព្រោះបានសរសេរអំពីជ័យជំនះរបស់ពួកគាត់។ ហើយឆ្នាំ ១៩៦៧ ខ្ញុំត្រូវបានអញ្ជើញទទួលបុណ្យចូលឆ្នាំថ្មីជាមួយកងវរសេនាតូច ៤៤៥ តែម្តង។ ខ្ញុំត្រូវបានគេចាត់ទុកជាភ្ញៀវពិសេស ត្រូវបានរាប់អានដូចបងប្អូនស្គាល់គ្នាយូរហើយដែរ។

ចាកចេញពីស្រុក Ba Ria-Bien Hoa ខ្ញុំបានត្រឡប់ទៅ Tay Ninh វិញបន្ទាប់ពីការវាយប្រហារយ៉ាងសាហាវ Junction City ស្ថានភាពនៃសមរភូមិនៅទីនេះមានការប្រែប្រួលយ៉ាងខ្លាំង។

គ្រាដែលកម្លាំងយោធារបស់វៀតណាមបានធំធាត់ហើយ នានិទាឃរដូវឆ្នាំ១៩៦៨ បានក្លាយទៅជាឆ្នាំនៃការតាំងចិត្ត “ហ៊ានលះបង់ គ្រប់យ៉ាង ដើម្បីការពារមាតុភូមិ”។ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅជាមួយការដ្ឋានលេខ ៧ (កងពលធំលេខ ៧)។ ចំថ្ងៃទី ៣០ ធ្នូ អង្គភាពទទួលបញ្ជាធ្វើដំណើរឈានចូល Sai Gon តែនៅទីនេះទាហានសហរដ្ឋអាមេរិក កងទ័ពអាយ៉ង បានពង្រាយកម្លាំងទប់ទល់នឹងយើងយ៉ាងសាហាវ។ កម្លាំងរបស់យើងខ្ញុំត្រូវបានកាត់ផ្តាច់ជាពីរ។ ស្របពេលឆ្លងឆ្នាំថ្មី ១៩៦៨ នោះ យើងត្រូវរងការបាញ់ផ្លោងរបស់ខ្មាំងយ៉ាងសាហាវ  គ្រានោះយើងខ្ញុំត្រូវតែទទួលបុណ្យឆ្លងឆ្នាំថ្មីក្រោមទឹកភ្លៀងដែរ។

ក្នុងកំឡុងពេលចូលឆ្នាំថ្មីឆ្នាំ ១៩៦៩-១៩៧០ ខ្ញុំបានទទួលបុណ្យចូលឆ្នាំថ្មីជាមួយកម្មាភិបាល កងទ័ព នៃការដ្ឋានលេខ ៩ (កងពលធំលេខ ៩)។ ក្នុងឆ្នាំ ១៩៧០ គឺឆ្នាំដែលទទួលបុណ្យចូលឆ្នាំថ្មីសប្បាយជាងគេ ខណៈដែលប្រជាជនកំពុងធ្វើនំអន្សម កាប់ជ្រូកស្រាប់តែទទួលបានដំណឹងថា កងទ័ពការពារដែនអាកាសបានបាញ់ទំលាក់យន្តហោះឈ្លបយកការណ៍របស់ខ្មាំង។ កងទ័ពយើងចាប់បានអាកាសយានិកអាមេរិក ៣ នាក់ទាំងរស់។ ខ្លួនខ្ញុំផ្ទាល់បានចុះមកសួរនាំពួកគេដើម្បីសរសេរអត្ថបទផងដែរ។ កាលឆ្នាំនោះ ក្រៅពីក្តីសប្បាយដោយមាននំអន្សមហូប ហើយថែមទាំងចាប់បានអាកាសយានិករបស់ខ្មាំងស្របឱកាសនៃនិទាឃរដូវតែម្តង។

ឆ្នាំ ១៩៧០ ខ្ញុំបានចូលរួមជាមួយកងវរសេនាធំ Dong Xoai (កងពលធំលេខ ៩) ដែលវាយប្រហារដំបូងបង្អស់ចូលមកកម្ពុជា ចាប់ពីពេលនោះក្រុមអ្នកកាសែតយើងខ្ញុំត្រូវបានបញ្ជូនចូលមកទឹកដីកម្ពុជា។

នាឆ្នាំ ១៩៧១ ក្រុមអ្នកយកព័ត៌មានរបស់យើងខ្ញុំបានទទួលបុណ្យចូលឆ្នាំថ្មីនៅខេត្តក្រចេះយ៉ាងធូធាយដោយសារតែ ខណៈយើងខ្ញុំទៅបេះទំពាំង ហើយចៃដន្យរើសបានតួម៉ូតូដែលខូចដោយត្រូវគ្រាប់បែក យើងខ្ញុំបានរើសមកលក់ឲ្យអ្នកក្នុងភូមិបានលុយទិញបានជ្រូកមួយក្បាល។ ក្រុមការងារយើងខ្ញុំសប្បាយណាស់ដោយសារយូរហើយទើបមានសាច់ជ្រូកធ្វើនំអន្សម និងដាំបបរពោះវៀនយ៉ាងឆ្ងាញហូបពេលឆ្លងឆ្នាំថ្មី។

ឆ្នាំ ១៩៧២ បងប្អូនក្នុងក្រុមអ្នកយកព័ត៌មានភាគច្រើននៃកាសែតកងទ័ពរំដោះសុទ្ធតែមិនបានទទួលបុណ្យចូលឆ្នាំថ្មីទេ ដោយ​សា​រ​តែត្រូវចុះមកសមរភូមិដើម្បីត្រៀមខ្លួនឈានចូលយុទ្ធនាការ Nguyen Hue នាដើមឆ្នាំ ១៩៧២។

ក្នុងឆ្នាំ ១៩៧៣ គឺជាបុណ្យចូលឆ្នាំថ្មីដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស អង្គភាពទាំងមូលមិនមានពេលគ្រប់គ្រាន់ ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីដោយសារត្រូវធ្វើដំណើរពីកម្ពុជាទៅ Loc Ninh វិញ។ បុណ្យចូលឆ្នាំថ្មី ១៩៧៤ គឺស្របពេលទៅប្រយុទ្ធខ្មាំង ប្រឆាំងនឹងការឈ្លានពាន។ បុណ្យចូលឆ្នាំ១៩៧៥  គឺបុណ្យចូលឆ្នាំថ្មីក្នុងព្រៃ Ta Te-Loc Ninh។ បុណ្យចូលឆ្នាំថ្មី ១៩៧៦ គឺជាឆ្នាំរំដោះភាគខាងត្បូងវៀតណាមទាំងមូល និងជាឆ្នាំបង្រួបបង្រួមជាតិផងដែរ៕

បកប្រែដោយ Minh Trung