leftcenterrightdel
        

លោកប្រធាន ហូជីមិញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្គារី

leftcenterrightdel
 

គំនិតផ្តួចផ្តើមល្អៗ របស់ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Thi Hong Oanh ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រសួងការបរទេស ប៊ុលហ្គារី ពោលគឺ៖ ភាគីទាំង២បានសហការរៀបចំពិព័រណ៍រូបថតដោយមានប្រធានបទអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលជិត ៧ ទស្សវត្សរ៍ ចាប់ពីឆ្នាំ ១៩៥០ មកម៉្លេះ។ ប្រទេស ប៊ុលហ្គារី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ដែលទទួលស្គាល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមផងដែរ។ ជាពិសេស មកត្រឹមឆ្នាំ ២០១៧នេះគឺគំរប់ ៦០ ឆ្នាំគណៈប្រតិភូជាន់ខ្ពស់របស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកប្រធានហូជីមិញ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្គារី។ ឯកសារស្តីពីដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញ នៅប្រទេសនៃផ្កាកុលាប កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧សីហាឆ្នាំ១៩៥៧ ត្រូវបានទាំងវៀតណាម និងប៊ុលហ្គារីរក្សាតម្កល់ទុកយ៉ាងហ្មត់ចត់។ នារសៀល ថ្ងៃទី១៣ សីហា ឆ្នាំ ១៩៥៧ ប្រជាជនរដ្ឋធានី Sofia និងថ្នាក់ដឹកនាំប្រទេសប៊ុលហ្គារី បានរៀបចំពិធី មីទ្ទីញយ៉ាងមហោឡារឹក ស្វាគមន៍ទទួលលោកប្រធានហូជីមិញ។

leftcenterrightdel
តាំងពិព័រណ៌រូបថត និងឯកសារសំខាន់ពីលោកប្រធាន ហូជីមិញ

គួរឱ្យចាប់អារម្មណ៍បំផុតចំពោះប្រជាជន និងកម្មាភិបាល ប៊ុលហ្គារី គ្រានោះគឺជាឬកពាដ៏សាមញ្ញ កាយវិការរាក់ទាក់ និងជិតស្និទ្ធរបស់អគ្គមគ្គុទ្ទេសដ៏ល្បីឈ្មោះរបស់ប្រជាជាតិដែលរងការជិះជាន់ និងរបស់ប្រជាជនស្នេហាសុខសន្តិភាពនៃសតវត្សរ៍ទី២០។ ថ្វីបើរាល់បទសុន្ទរកថា និងជំនួបសំណេះសំណាល របស់លោកប្រធានហូជីមិញ ជាមួយកម្មករ កសិករ និងបញ្ញាវន្តរបស់ ប៊ុលហ្គារី មានរយៈពេលខ្លីក៏ដោយ ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនាដ៏ជិតស្និទ្ធ។ រូបថត និងឯកសារដ៏មានតម្លៃទាំងអស់ក្នុងដំណើរ ទស្សនកិច្ចជាប្រវត្តិសាស្ត្រកាលពី ៦០ ឆ្នាំកន្លងមកនោះ គឺជាការចាប់ផ្តើមនៃគំនិតមួយសម្រាប់ភាគីទាំងពីររួមគ្នារៀបចំសិក្ខាសាលា និងការតាំងពិព័រណ៌រូបថតអំពី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង វៀតណាម និងប៊ុលហ្គារី។

ក្រោយរយៈពេលរៀបចំយ៉ាងសកម្មនាថ្ងៃទី ៣០ តុលា ឆ្នាំ ២០១៧ សិក្ខាសាលា និងការតាំងពិព័រណ៌ត្រូវបានប្រារព្ធឡើងដូចក្តីប្រាថ្នា អនុប្រធានាធិបតី ប៊ុលហ្គារី លោក Iliana Iotova បានអញ្ជើញចូលរួម និងមានមតិស្វាគមន៍បើកអង្គសិក្ខាសាលា ព្រមទាំងក៏ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាភ្ញៀវវៀតណាម និងប៊ុលហ្គារី ជាង ២០០ នាក់ទៀតផង។

មានប្រសាសន៍ក្នុងអង្គសិក្ខាសាលា លោក អនុប្រធានាធិបតី Iliana Iotova បានសង្កត់ធ្ងន់ថា៖ ពិតណាស់ថា យើងទាំងអស់គ្នាធ្លាប់បានស្តាប់ជាច្រើនលើកច្រើនសារថា “គ្មានអ្វីដែលប្រសើរជាង ឯករាជ្យជាតិ សេរីភាព”។ ប៉ុន្តែពាក្យពេចន៍ទាំងនេះ ត្រូវបានអះអាងដោយម្នាក់ដែលក្នុងចំណោមអ្នកល្បីឈ្មោះបំផុតនៃសតវត្សរ៍ទី ២០ ពោលគឺដោយ លោកប្រធាន ហូជីមិញ ពិតជាបាននាំមកនូវតំលៃផ្សេង ពីព្រោះថា ពាក្យពេចន៍ទាំងនេះបាននិយាយដោយម្នាក់ដែលធ្លាប់បានឆ្លងកាត់ និងជាអ្នកយល់យ៉ាងច្បាស់លាស់ពីតំលៃនេះ”។

មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់អនុប្រធានាធិបតី ប៊ុលហ្គារី ក៏ដូចជារបស់ភ្ញៀវដែលចូលរួមក្នុងព្រឹត្តិការណ៍នយោបាយ - វប្បធម៌នេះ បានរំឭកយើង ពីទឹកចិត្តរបស់ម្នាក់តែងកំណាព្យ អ្នកកាសែត នោះគឺ លោកស្រី Blaga Dimitrova ដែលលោកស្រីបានមាន វត្តមាននៅវៀតណាមក្នុងរយៈពេលនៃសង្គ្រាមដ៏សាហាវ ប្រឆាំងនឹងពួកអាមេរិកឈ្លានពាន។ ដោយចែករំលែកពីការលំបាក និងសម្តែងនូវការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះសង្រ្គាមសុចរិតរបស់វៀតណាមប្រឆាំងពួកឈ្លានពាននោះ លោកស្រីបានតែងកំណាព្យ និងសៀវភៅជាច្រើនដែលកោតសរសើរអំពីប្រជាជនវៀតណាម អង់អាច ក្លាហាន ក្នុងការប្រយុទ្ធ ដើម្បីសុខសន្តិភាព។

មកទស្សនាប្រទេស ប៊ុលហ្គារី យើងខ្ញុំមានអារម្មណ៍ ក្តុកក្តួលរំជួលចិត្ត និងរំភើបចិត្តយ៉ាងក្រៃលែងគ្រា បានជួប និងចាប់ដៃយ៉ាងណែនជាមួយប្រជាជន ប៊ុលហ្គារី។ ក្នុងរយៈពេលមកទស្សនា និងស្នាក់នៅ ប៊ុលហ្គារី យើងខ្ញុំទទួលបានមនោសញ្ចេតនាយ៉ាង កក់ក្តៅ និងពោរពេញទៅដោយការជឿជាក់លើទំនាក់ទំនងល្អប្រសើររវាងប្រទេសជាតិទាំងពីរ វៀតណាម និងប៊ុលហ្គារី៕

បកប្រែដោយ Minh Trung