ក្រុមកីឡាករលើកទម្ងន់វៀតណាមឈ្នះពានរង្វាន់ធំៗ នៅក្នុងការប្រកួតលើកទម្ងន់សម្រាប់វ័យក្មេងពិភពលោកឆ្នាំ ២០១៩
កប.អនឡាញ - នៅថ្ងៃទី ១០ មីនា កីឡាការិនី Nguyen Thi Thu Trang បានឈានចូលវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាទម្ងន់ ៤៥ គីឡូក្រាមសម្រាប់នារី នៃការប្រកួតលើកទម្ងន់សម្រាប់វ័យក្មេងពិភពលោកឆ្នាំ ២០១៩ នៅសហរដ្ឋអាមេរិក។ លើវិញ្ញាសានេះ កីឡាការិនី Nguyen Thi Thu Trang ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង។
|
|
កីឡាការិនី Nguyen Thi Thu Trang ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង (រូបថត៖ news.zing.vn) |
មុននេះ កីឡាករ Bui Dinh Sang ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ក្នុងការប្រកួតលើវិញ្ញាសាទម្ងន់ ៦១ គីឡូក្រាមសម្រាប់បុរស។ ទន្ទឹមនឹងនេះដែរ កីឡាករ Do Tu Tung ក៏ដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿងក្នុងការប្រកួតលើវិញ្ញាសាទម្ងន់ ៤៩ គីឡូក្រាមដែរ។ ដូច្នេះ ក្រុមកីឡាលើកទម្ងន់វៀតណាម ដណ្តើមបានមេដាយមាសសរុប ៧ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង ។
ការប្រកួតនេះនឹងបិទបញ្ចប់នៅថ្ងៃទី ១៥ ខែមីនាខាងមុខនេះ៕
បកប្រែដោយ Duy Hoan