យោងតាមទីភាក់ងារសារព័ត៌មានបារំាង AFP បានឲ្យដឹងថា រដ្ឋធានីហាណូយ នឹងក្លាយជាទីតាំងទទូលរៀបចំកម្មវិធិនេះរីឯផ្លូវប្រណាំងជាក់ស្តែងនឹងត្រូវបានប្រកាសនៅក្នុងកម្មពិធីមួយដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ខាងមុខ។ កាលពីប៉ុន្មានខែមុនកាសែត ដែលមានកិត្យានុភាពមួយចំនួននៅលើពិភពលោកបានលើកចេញអំពីផែនការនេះ។ នាដើមខែនេះដែរ នាយកនៃពានរង្វាន់ប្រណាំងរថយន្ត F1 លោក Charlie Whiting បានឲ្យសារព័ត៌មានពិភពលោក ដឹងថាលោកបានមកដល់ទីក្រុងហាណូយដើម្បីអង្កេតការណ៍ ហើយ លោកក៏មានទំនុកចិត្តថា ផ្លូវប្រណាំងនេះនឹងត្រៀមខ្លួនរួចជាស្រេចសម្រាប់នូវកាលពានរង្វាន់ប្រចំាឆ្នាំ២០២០ខាងមុខ។FoxSport ក៏បានដកស្រង់សម្តីមន្រ្តីរូបនេះថា ភាគច្រើន ផ្លូវប្រណាំងនឹងនៅតាមដងផ្លូវដែលមានស្រាប់ ក្រៅពីនេះទៀតមានមួយផ្នែក នឹងត្រូវបានសាងសង់។ ហេតុដច្នេះហើយ ក្រោយពីម៉ាឡេសី និងសិង្ហបុរី ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអាសីអាគ្នេយ៍ទី៣ ដែលដើរតួនាទីជាម្ចាស់ផ្ទះនៃពានរង្វាន់ប្រណាំងរថយន្តដ៏មានកិត្យានុភាពបំផុតនៅពិភពលោកនេះ៕

តាមvovworld.vn