តាមតារាងរៀបចំណាត់ថ្នាក់ខែតុលា ឆ្នាំ ២០១៨ ដែលទើបនឹងបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ប្រកាសនាថ្ងៃទី ២៥ ខែតុលា បានឲ្យដឹងថា ក្រុមបាល់ទាត់ “បិសាច” ក្រហមបែលហ្សិកជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភាពលោក (ដោយទទួលបាន ១.៧៣៣ ពិន្ទុ )។

leftcenterrightdel
សកម្មភាពអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម នៅទីក្រុងហាណូយ (រូបថត: AFP)

ទន្ទឹមនឹងនេះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានជាប់ក្នុង Top ក្រុមបាល់ទាត់ខ្លាំងបំផុតទាំង ៥ នៅលើពិភពលោក។ នេះគឺជាស្នាដៃល្អបំផុតរបស់ក្រុមបាល់ទាត់អង់គ្លេសកាលពីឆ្នាំ ២០១១ មក។

ដោយទទួលបាន ១២២០ ពិន្ទុនោះ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមរក្សាបានចំណាត់ថ្នាក់សេខ ១០២ ដដែល នៅលើពិភពលោក ជាប់ចំណាត់ថ្នាក់លេខ១៧ នៅលើទ្វីប ហើយជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

តាម vovworld.vn