leftcenterrightdel
ការប្រកួតមិត្តភាពបាល់ទះ (រូបថត៖ bienphong.com.vn)

លោក ហ៊ូវតនៈ អភិបាលរងខេត្តស្វាយរៀងបានវាយតំលៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធនៅខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជានៅពេលកន្លងមក ព្រមទាំងការប្រកួតបាល់ទះលើកនេះគឺជាឱកាសដើម្បីភាគីទាំងពីរបង្កើនចំណងសាមគ្គីភាព មិត្តភាព ការយល់ដឹង និងគោរពគ្នាទៅវិញទៅមក រួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

តាងនាមថ្នាក់ដឹកនាំខេត្តស្វាយរៀង លោកហ៊ូវតនៈ បានប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់ឲ្យក្រុម៣មានចំណាត់ថ្នាក់ខ្ពស់គឺ៖ កងអាវុធហត្ថកម្ពុជានៃខេត្តព្រៃវែង កងទ័ពការពារព្រំដែនខេត្ត Long An និងកងទ័ពការពារព្រំដែនខេត្ត Tay Ninh៕

បកប្រែដោយ Thuy Anh