ក្នុងបរិយាកាសសប្បាយរីករាយប្រធានគណៈកម្មាធិការអន្តរជាតិ អូឡាំពិក លោក Thomas Bach បានប្រកាសបិទបញ្ចប់កីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨។ ក្រោយមក កម្មវិធី ប្រគល់ទង់ឲ្យប្រទេសម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីប៉េកាំង ប្រទេស ចិន។

leftcenterrightdel
 
leftcenterrightdel
ការសំដែងសិល្បៈក្នុងពិធីបិទបញ្ចប់កីឡាអូឡាំពិករដូវរងារ PyeongChang ឆ្នាំ ២០១៨

ក្រោយរយៈពេល ១៧ ថ្ងៃប្រកួតប្រណាំងដ៏រស់រវើក កីឡាអូឡាំពិករដូវរងារ ឆ្នាំ២០១៨ បានបិទបញ្ចប់ដោយជោគជ័យ ក្នុងនោះក្រុមកីឡាប្រទេសន័រវែសបាននាំមុខគេដោយមានឈរលំដាប់ថ្នាក់លេខ១ (មេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ចំនួន ១៤ គ្រឿង និង មេដាយសំរឹទ្ធចំនួន ១១គ្រឿង); ឈរនៅលំដាប់ថ្នាក់លេខ ២ គឺប្រទេសអាល្លឺម៉ង់ (មេដាយមាសចំនួន ១៤ គ្រឿង មេដាយប្រាក់ចំនួន ១០ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧ គ្រឿង); និងឈរលំដាប់ថ្នាក់លេខ ៣ គឺប្រទេសកាណាដា (មេដាយមាសចំនួន ១១ គ្រឿងមេដាយប្រាក់ចំនួន ១៨ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១០ គ្រឿង); រីឯប្រទេសម្ចាស់ផ្ទះគឺជាកូរ៉េខាងត្បូងឈរ លំដាប់ទី៧ (​មេដាយមាសចំនួន៥ គ្រឿង មេដាយប្រាក់ចំនួន ៨ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤ គ្រឿង)។

សូមបញ្ជាក់ថា កីឡាអូឡាំពិករដូវរងារនៅទីក្រុងព្យុងឆាង ឆ្នាំ២០១៨ មានការចូលរួមរបស់កីឡាករចំនួនជិត ៣០០០ នាក់ដែលមកពីប្រទេសនៅលើពិភពលោកចំនួន១០០៕

បកប្រែដោយ Thanh Cong