អាចនិយាយថា នេះគឺជាលើកដំបូងបង្អស់ដែល វិស័យកីឡា វៀតណាមបានឆ្លងកាត់ការសម្ពាធអំពីគោលដៅដែលដាក់ ចេញដោយដណ្តើមបានលំដាប់ថ្នាក់លេខមួយក្នុងចំណោមស្នាដៃកំពូល ៣ នៃ  SEA Games។ ជាពិសេស ក្នុងការប្រកួតនៅប្រទេសម៉ាឡេស៊ីកីឡាករវៀតណាម ដណ្តើមបានមេដាយមាសចំនួន ១៧ គ្រឿង ផ្នែកអត្តពលកម្ម ដើម្បីឆ្លងកាត់មុខកីឡាករថៃ (ដែលដណ្តើម បានមេដាយមាស ៩ គ្រឿង) ក្លាយទៅ ជាក្រុមកីឡា ជើងឯក សំរាប់វិសញ្ញាកីឡានេះនៅគ្រប់មហោស្រពប្រកួតកីឡា សម្បីតែ ការប្រកួតរង្វាន់នៅ Olympic ដែរ។ រីឯសំរាប់ កីឡាករហែលទឹក អ្នកនាង Anh Vien ដណ្តើមបានមេដាយ មាសច្រើនបំផុត (៨ គ្រឿង)។ ទន្ទឹមនឹងនេះ កីឡាវៀតណាមក៏មានសមិទ្ធិផលដ៏សំខាន់ ផ្សេងៗទៀតនៅថ្នាក់អន្តរជាតិ ដូចជាការលើកទម្ងន់ជាលើក ដំបូងឈ្នះមេដាយមាសចំនួន ៤ គ្រឿងថ្នាក់ភិភពលោក រីឯ ផ្នែកអត្តពលិក ក៏បានឈ្នះមេដាយមាសចំនួន ៥ នៅថ្នាក់ អាស៊ី។ល។ អ្វីៗដែលកីឡាវៀតណាមបានសម្រេចនៅក្នុង ឆ្នាំ២០១៧ បន្តបញ្ជាក់ពីការផ្លាស់ប្តូរយ៉ាងខ្លាំងទាំងការយល់ដឹង និងរបៀបធ្វើដោយវិនិយោគនៅក្នុងកីឡាអូឡាំពិកនិងផ្តល់ អាទិភាព សំរាប់កីឡាករដែលមានស្នាដៃដ៏ឆ្នើមទាំងកីឡាករវ័យក្មេង ដែលបានហ្វឹកហាត់និងបណ្តុបណ្តាលតាមស្តងដារអន្តរជាតិ។

leftcenterrightdel
អ្នកនាង Duong Thuy Vi ជាកីឡាករិនីផ្នែក Wushu ដែលនាំមុខគេនៅពិភពលោកក្នុងការសំដែងក្បាច់គុនដាវ

កីឡាវៀតណាមអាចជឿទុកចិត្តទាំងស្រុងក្នុងការបង្កើតទម្លុះ ថ្មីមួយនៅក្នុងព្រឹត្ដិការណ៍ដ៏សំខាន់បំផុតឆ្នាំ ២០១៨ គឺ Asian Games។ សូមបញ្ចាក់ដែរថា នៅក្នុងព្រឹត្តិការណ៍ អាស៊ីហ្គេម ឆ្នាំ២០១៤  វៀតណាមបានឈ្នះមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ចំនួន ១០ គ្រឿង និង មេដាយសំរឹទ្ធ ២៥ គ្រឿង។ អាស៊ីហ្គេមឆ្នាំ ២០១៨ កីឡាវៀតណាមមានឱកាសធំក្នុងការដណ្តើមមេដាយយ៉ាងងាយស្រួលដោយមានកំណើនទាំងបរិមាណទាំងគុណភាព។ ជាពិសេស ក្នុងមុខវិញ្ញាណសារកីឡា Pencak Silat Karatedo, Taekwondo, Wushu ជាដើម។

អាចឃើញថាគោលដៅដណ្តាមបាន មេដាយមាសពី២ដល់៣ គ្រឿងដែលដាក់ចេញសំរាប់សំរាប់កីឡាវៀតណាមក្នុងការប្រកួត Asian Games ឆ្នាំ២០១៨ ខាងមុខគឺអាចក្លាយជាការពិត។ ហេតុដូច្នេះ កីឡាវៀតណាមគួរតែមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់អាទិភាពយ៉ាងអតិបរមាឲ្យកីឡាករនានាដែលមានលទ្ធភាពល្អ ដើម្បីដណ្តើមមេដាយ ជាពិសេស សំរាប់កីឡាករអាចដណ្តើមបានមេដាយមាស។

កីឡាវៀតណាម បានឆ្លងកាត់អំពីសម្ពាធក្នុងការប្រកួតនៅ SEA Games ប៉ុន្តែ ដើម្បី «វាយប្រហារ» ក្នុង និង អាស៊ីហ្គេម (Asian Games ) និង អូឡាំពិក (Olympic) ត្រូវទាមទារការ យល់ដឹងត្រឹមត្រូវ និង យុទ្ធសាស្ត្ររយៈពេលយូរដោយមានការប្តេជ្ញាចិត្ត និង ខំប្រឹងប្រែងខ្ពស់បំផុត។ ដល់ពេលវេលាដែលកីឡាវៀតណាមត្រូវដាក់គោលដៅនៅថ្នាក់ទ្វីបជាគោលដៅសំខាន់សំរាប់ការអភិវឌ្ឍ និងចាត់ទុកនោះជាឈ្នាន់មួយសំរាប់ សម្រេចបាននូវស្នាដៃសំរាប់ថ្នាក់អូឡាំពិក។

បកប្រែដោយ Van Hoa