មជ្ឈមណ្ឌលនេះត្រូវបានបំពាក់ឧបករណ៍បំរើការហ្វឹកហាត់ទាត់បាល់តាមស្តង់ដារអឹរ៉ុប ដូចជាបន្ទប់ហ្វឹកហាត់គំរូ 360S គ្រឿងឧបករណ៍ឃ្លាំមើល និងហេដ្ឋារចនាសម្ព័ន្ធតាមស្តង់ដារផ្កាយ ៥ ជាដើម។ មជ្ឈមណ្ឌលនេះស្ថិតលើផ្ទៃដីមានទំហំសរុប ២២ ហិកតា ដែលត្រូវបានកសាងតាមស្តង់ដារសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បញ្ជាក់សំគាល់។

leftcenterrightdel
 លោក Ryan Giggs អតីតកីឡាករបាល់ទាត់របស់ក្លឹប Manchester United កាន់តំណែងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់សម្រាប់កីឡាករវ័យក្មេង PVF

ក្នុងពិធីបើកសម្ពោធនេះ PVF បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាស្តីពីការតែងតាំងលោក Ryan Giggs អតីតកីឡាករបាល់ទាត់របស់ក្លឹប Manchester United កាន់តំណែងជានាយកមជ្ឈមណ្ឌល និងអតីតកីឡាករបាល់ទាត់ លោក Paul Scholes កាន់តំណែងជាទីប្រឹក្សា។

បកប្រែដោយ Thanh Cong