អញ្ជើញចូលរួមពិធីមានវត្តមានរបស់ លោក Pham Minh Chinh សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈមជ្ឈិមបក្សឹ លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម និងតំណាង ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ពាន់នាក់ទៀតផង។

leftcenterrightdel

ការសម្ដែងសិល្បៈមួយក្នុងពិធី​ (រូបថត៖ vtv.vn)

ឆ្នាំទេសចរណ៍ជាតិ២០១៨ ចំពោះទីក្រុង Ha Long - ខេត្ត Quang Ninh គឺជាឱកាសល្អសម្រាប់ខេត្ត Quang Ninh លើកកម្ពស់តួនាទីចំពោះមិត្តភក្តិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជម្រុញការតភ្ជាប់ក្នុងការអភិវឌ្ឍទេសចរណ៍រវាងមូលដ្ឋាននានា ពង្រីកសក្តានុពលទេសចរណ៍ កសាង និងធ្វើពិពិធកម្មផលិតផលទេសចរណ៍។ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ខេត្ត Quang Ninh អភិវឌ្ឍន៍ទេសចរណ៍ ការធ្វើសមាហរណកម្មអន្តរជាតិ ការផ្សព្វផ្សាយពីរូបភាពនៃទឹកដី និងមនុស្សវៀតណាមនិយាយរួម និងខេត្ត Quang Ninh និយាយដោយឡែកដល់មិត្តភក្តិលើពិភពលោក៕

បកប្រែដោយ Thuy Anh