leftcenterrightdel
សិល្បករប្រជាជន Dang Thai Son សម្តែងតន្ត្រីនៅក្នុងកម្មវិធី

រាត្រីតន្ត្រីនេះជាសកម្មភាពការទូតខាងវប្បធម៌ដំបូងបង្អស់ដែលជាការចាប់ផ្តើមសម្រាប់សកម្មភាពជាច្រើនលើវិស័យនានារវាងវៀតណាម និងកូរ៉េខាងត្បូង ក្នុងឱកាសរំលឹកខួបអានុស្សាវរីយ៍លើកទី២៧ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ទស្សនិកជនបានស្តាប់កំសាន្តបណ្តាស្នាដៃតន្ត្រីល្បីឈ្មោះបំផុតរបស់អ្នកនិពន្ធតន្រ្តី Verdi អ្នកនិពន្ធតន្រ្តី J.Strauss  II  និងអ្នកនិពន្ធតន្រ្តី Tchaikovsky រួមទាំងបទចំរៀងប្រជាប្រិយល្បីឈ្មោះរបស់កូរ៉េខាងត្បូង និងវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang