គម្រោងទាំងនេះរួមមានការកសាងមណ្ឌលស្ដារនីតិសម្បទា ជួយឧប្ថម្ភឧបករណ៍វេជ្ជសាស្ត្រ កសាងសាលាបង្រៀនអក្ស បង្រៀនវិជ្ជាជីវៈ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់បន្ទប់រៀនចំនួន៥ សម្រាប់សិស្សបឋមសិក្សា។ល។ យោងតាមស្ថានអគ្គកុងស៊ុលជប៉ុន គម្រោងទាំងនេះនឹងអនុវត្តក្នុងបំណងជួយកុមារ និងប្រជាជនត្រូវបានទទួលសេវាវេជ្ជសាស្ត្រទំនើប ទឹកស្អាត អប់រំ ជួយជនពិការភ្នែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងអាចម្ចាស់ការក្នុងជីវិតរបស់ខ្លួន។

leftcenterrightdel
លោក Kawaue Junichi និងលោក Danh Ut ប្រធានសមាគមមិត្តភាពខេត្ត Kien Giang ចុះហត្ថលេខាលើកិច្ចសន្យាស្ដីពីការជួយឧប្ថម្ភឧបករណ៍វេជ្ជសាស្ត្រ (រូបថត៖ vnanet.vn)

លោក Kawaue Junichi អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា កម្មវិធីផ្ដល់ជំនួយឥតសំណងនេះរបស់ជប៉ុនឆ្ពោះទៅការជម្រុញការធានាតម្រូវការអប្បបរមាឲ្យប្រជាជន ជាពិសេសគឺប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល។ តាមរយៈកម្មវិធីជំនួយនេះ រដ្ឋាភិបាលជប៉ុនមានបំណងរួមដំណើរជាមួយការអភិវឌ្ឍរបស់វៀតណាម រួមចំណែកដល់ការដោះស្រាយបញ្ហាលំបាករបស់ប្រជាជន។

កាលពីឆ្នាំ១៩៩៥ ដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងដល់គម្រោង១៩៤ នៅខេត្តនិងទីក្រុងនៅភាគខាងត្បូងវៀតណាមចំនួន២៦ ដោយមានតម្លៃជាង ១៥.៥១៤ លានដុល្លារអាមេរិក។ គម្រោងជាច្រើនលើវិស័យអប់រំ សុខាភិបាល កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនៅជនបទបានឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅទីនេះ៕

បកប្រែដោយ Thanh Cong