វេទិកានេះមានការចូលរួមរបស់តំណាងជាឯកអគ្គរដ្ឋទូត និងតំណាងស្ថាប័នការទូតបណ្ដាប្រទេសទ្វីបអាមេរិកប្រមាណ ២០០ រូប ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិ រួមជាមួយសហគ្រាសវៀតណាម និងសហគ្រាសនៃបណ្ដាប្រទេសទ្វីបអាមេរិកយ៉ាងច្រើនកុះករ។

leftcenterrightdel
លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម (រូបថត៖ vov.vn)

អញ្ជើញថ្លែងនៅទីនេះ លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់លើសមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេសគឺលទ្ធផលកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ ២០១៨ និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពរបស់សហគមន៍ដៃគូអន្តរជាតិ ដែលក្នុងនោះមានដៃគូទ្វីបអាមេរិកផង។

"ដោយឈរលើមូលដ្ឋានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងរាល់សក្ដានុពលសហប្រតិបត្តិការដ៏ធំធេងនោះ វៀតណាម និងបណ្ដាប្រទេសទ្វីបអាមេរិក កំពុងពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទំនាក់ទំនងវៀតណាម - តំបន់ទ្វីបអាមេរិកកំពុងប្រឈមនឹងកាលានុវត្តភាពដ៏ធំធេង ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងស៊ីជម្រៅថែមទៀត។ វៀតណាមមានគោលបំណងចង់លើកកម្ពស់ថែមទៀតនូវតម្លៃពាណិជ្ជកម្ម និងវិនិយោគជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដែលក្នុងនោះផ្ដោតលើវិស័យថាមពល ទូរគមនាគមន៍ កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងបណ្ដាផ្នែកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

នាបច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចំនួន ៣៥ នៅទ្វីបអាមេរិក។ រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបត្រូវបានកើនឡើងដោយឥតឈប់ឈរ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក កើនប្រមាណ ៤,៥ ដង ពី ១៧២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៨ ទៅ ៧៨,៣៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ក្នុងនោះ វៀតណាមនាំចេញទៅកាន់តំនប់នេះជាង ៥៨ ពាន់លានដុល្លារអាមេរិក៕

តាម vovworld.vn