ថ្លែងក្នុងវេទិកានេះ  លោក Zhou  Wenzhong អគ្គលេខាធិការវេទិកាអាស៊ី - ប៉ូអាវ បានថ្លែងថា វេទិកាអាស៊ី-ប៉ូអាវត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ។ នេះជាវេទិកាសន្ទនាជាន់ខ្ពស់មួយរវាងបណ្តារដ្ឋាភិបាលនិងក្រុមហ៊ុននានា ដើម្បីសិក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗនៃតំបន់និងពិភពលោក។ អគ្គលេខាធិការនៃវេទិកាអាស៊ី-ប៉ូអាវ លោក Zhou Wenzhong បានសង្កត់ធ្ងន់ថា ចាប់តាំងពីបានបង្កើតមក នេះជាលើកទីមួយហើយដែលវេទិកានេះបានរៀបចំនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា (រូបថត៖ dantri.com.vn)

អញ្ជើញសង្កត់ធ្ងន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយចិននាពេលកន្លងទៅ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានស្នើឲ្យ រដ្ឋាភិបាល និងរដ្ឋអំណាចមូលដ្ឋាននៅក្នុងប្រទេសចិនបានបើកទ្វារទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលវៀតណាមមានឧត្តមភាព និងចិនមានតម្រូវការ ដូចជា ផលិតផលកសិកម្ម និងគ្រឿងសមុទ្រ អង្ករ សាច់ជ្រូក ទឹកដោះគោ ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ជាដើម។

ប្រទេសវៀតណាមស្វាគមន៍លំហូរវិនិយោគថ្មីពីប្រទេសចិន ជាពិសេសគម្រោងវិនិយោគទុនដោយផ្ទាល់ (FDI) ដែលមានបច្ចេកវិទ្យាខ្ពស់ ជាពិសេស ផ្តល់អាទិភាពលើវិស័យកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មឧបត្ថម្ភ កសិកម្ម និងបច្ចេកវិទ្យាខ្ពស់ជាដើម៕

តាម vovworld.vn