leftcenterrightdel
លោក Nguyen Xuan Phuc ទទួលជួប លោក Koichi Miyata (រូបថត៖ vnanet.vn)

ក្នុងជំនួប លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះធនាគារ SMBC ដោយបានជួយសម្រួលដើមទុនសម្រាប់គម្រោងសំខាន់នានាដែលបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់​វៀតណាម រួមវិភាគទានយ៉ាងជាក់ស្ដែងក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោករំពឹងថា SMBC នឹងបន្ត​ពង្រីកការវិនិយោគនៅវៀតណាម ចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធនៃប្រព័ន្ធធនាគារនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីស្នើឲ្យ SMFG និង SMBC គប្បីពង្រីកតួនាទី និងជម្រុញសហគ្រាសជប៉ុនមកវិនិយោគនៅវៀតណាម រួមចំណែកដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន៕

បកប្រែដោយ Thuy Anh