leftcenterrightdel
វៀតណាមមានឱកាសចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) ជាមួយសហភាពអឺរ៉ុបយ៉ាងឆាប់ៗ (រូបថត៖baotintuc.vn)

ថ្វីបើដំណើរការចរចាលើកិច្ចព្រមព្រៀងបានបញ្ចប់ក៏ដោយ ក៏ភាគីនានាត្រូវការពេលវេលាបន្ថែមទៀតដើម្បីត្រួតពិនិត្យ គតិយុត្តិ និងអនុម័ត។ លោកបណ្ឌិត Müller បានកត់សម្គាល់ថា EU និងបណ្តាប្រទេសដទៃទៀតដូចជា ជប៉ុន សឹង្ហបូរី និងវៀតណាម មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសខណៈដែលសហរដ្ឋអាមេរិកកំពុងអនុវត្តការគាំពារពាណិជ្ជកម្ម និងដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ព្រមទាំងបដិសេធមិនដោះស្រាយវិបត្តិទូទៅ ក្នុងពាណិជ្ជកម្មសេរីពហុភាគី។ វៀតណាម និង EU អាចយកករណីប្រទេសជប៉ុន និងសឹង្ហបុរីធ្វើជាមេរៀន ដើម្បីមានវិធានការសមស្រប ដោយពន្លឿនដំណើរការចុះហត្ថលេខាលើ EVFTA ក្នុងនោះមានការផ្តល់អាទិភាពដែលទាក់ទិនទៅ​នឹងវិស័យពាណិជ្ជកម្ម៕

បកប្រែដោយ Van Hoa