ការធានានូវស្ថិរភាពគោលនយោបាយជាកត្តាសំខាន់ៗមួយ ដើម្បីអ្នកវិនិយោគទុនពីបរទេសបន្តវិនិយោគទុនចូលមកប្រទេស​វៀត​ណាម​។ ​នាពេលកន្លងមក មានអ្នកវិនិយោគទុនបរទេសជាច្រើនបានចូលមកបោះទុនវិនិយោគនៅវៀតណាម។ ជារៀងរាល់ឆ្នាំ តាមការស្រាវជ្រាវពី​ VCCI មានអ្នកវិនិយោគទុនពីបរទេសចំនួនប្រហែល ២,០០០ សហគ្រាសកំពុងវិនិយោគនៅប្រទេស​វៀត​ណាម។

leftcenterrightdel
រូប​ថត​ឧទាហរណ៍​ (រូប​ថត៖​ ​vov.vn)​

តាមការវាយតំលៃពីអ្នកវិនិយោគទុនបរទេសបានឲ្យដឹងថា វៀតណាមទាក់ទាញបានទុនវិនិយោគដោយផ្ទាល់ពីបរទេសដោយសារមានគោលនយោបាយផ្តល់អាទិភាពសម្រាប់អ្នកវិនិយោគទុន មានស្ថិរភាពនយោបាយ ហើយមានស្ថិរភាពខាងពន្ធដាផង ប៉ុន្តែប្រទេសវៀតណាមក៏មានការខ្វះខាតជាច្រើនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មួយចំនួនមិនទាន់មានការអភិវឌ្ឍ គុណភាពនៃធនធានមនុស្សមិនទាន់សមស្របទៅនឹងការងារ សេវាកម្មនៅមានភាពអន់ខ្សោយ ហើយបញ្ញត្តិច្បាប់ក៏មិនទាន់មានស្ថិរភាពដែរ។

នាពេលកន្លេងមក ច្បាប់ស្តីពីការវិនិយោគទុននៅប្រទេសវៀតណាមមានការផ្លាស់ប្តូរយ៉ាងខ្លាំងខ្លាដែរ។ ច្បាប់ស្តីពីការវិនិយោគនាឆ្នាំ២០១៤ បានបញ្ជាក់ថា រដ្ឋវៀតណាមនឹងធានាការវិនិយោគទុនក្នុងករណីដែលច្បាប់មានការផ្លាស់ប្តូរ អ្នកវិនិយោគទុននឹងទទូលបានអាទិភាពល្អប្រសើជាងនេះទៅទៀត។

នាប៉ុន្មានឆ្នាំជិតៗនេះ វៀតណាមមានការផ្លាស់ប្តូរជាច្រើនក្នុងការប្រកាសផ្សាយនូវគោលនយោបាយទាំងឡាយ ហើយអ្នកវិនិយោគ​ទុនក៍បានចូលរួមយោបល់សម្រាប់ការប្រកាសផ្សាយនូវគោលនយោបាយទាំងឡាយនេះដែរ។ ការចូលរួមយោបល់ពីអ្នកវិនិយោគទុនជាព័ត៌មានល្អៗ ដើម្បីបណ្តាស្ថាប័នពាក់ព័ន្ធដាក់បញ្ចូលគោលនយោបាយ ធ្វើអោយប្រព័ន្ធច្បាប់មានតម្លាភាព និងជំរុញការអភិវឌ្ឍអោយកាន់តែរិកចម្រើនថែមទៀត៕

បកប្រែដោយ Duy Hoan