នៅក្នុងជំនួប លោកប្រធានរដ្ឋ Tran Dai Quang បានអបអរសាទរចំពោះសាជីវកម្ម TATA ទទួលបាននូវជោគជ័យនៅលើវិស័យធ្វើអាជីវកម្ម និងវិនិយោគជាច្រើននៅ វៀតរណាម ដូចជាវិស័យឧស្សាហកម្ម យន្តកម្ម អគ្គិសនី និង ហិរញ្ញវត្ថុជាដើម។ ម្យ៉ាងទៀត លោកក៏វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានជាក់ស្តែងរបស់ លោក Indronil Sengupta ក្នុងការធ្វើឲ្យ TATA ក្លាយទៅជាសាជីវកម្មឥណ្ឌាមានទុនវិនិយោគធំបំផុតនៅវៀតណាម។   

leftcenterrightdel
លោកប្រធានរដ្ឋវៀតណាម Tran Dai Quang និង លោក Indronil Sengupta អគ្គនាយកសាជីវកម្ម TATA (រូបថត៖ vnanet.vn)

លោកTran Dai Quang បានសម្តែងនូវគោលបំណងថា ក្នុងវេទិកាធុរកិច្ច វៀតណាម-ឥណ្ឌា នាពេលខាងមុខមជ្ឈដ្ឋានសហគ្រាសនៃប្រទេសទាំងពីរ នឹងផ្តល់យោបល់បន្ថែមទៀតដើម្បីពន្លឿនសកម្មភាពធ្វើពាណិជ្ជកម្ម និងវិនិយោគរួមចំណែកសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារអាមេរិក។   

លោក Indronil Sengupta អគ្គនាយក TATA ប្រចាំនៅវៀតណាមបានជំរាបជូនដល់លោកប្រធានរដ្ឋ វៀតណាមអំពីគម្រោងផលិតកាហ្វេដោយមានទុនវិនិយោគចំនួន ៧០ លានដុល្លារអាមេរិក និងក្រុមហ៊ុនសារជីវកម្មដំឡើងរថយន្តធំ Super Ace  ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅខេត្ត Binh Duong។  លោកក៏បានអះអាងថា TATA កំពុងផ្តោតសំខាន់លើការអនុវត្តឲ្យទាន់ពេលវេលាដែលបានកំណត់ជាមុន ព្រមទាំងមានគោលបំណងចង់វិនិយោគបន្ថែមទៀតក្នុងវិស័យផ្សេងៗនៅវៀតណាមនាពេលខាងមុខដែរ៕

បកប្រែដោយ Van Hoa