leftcenterrightdel
ប្រជាជនរាប់ពាន់នាក់ចូលរួម ទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូល នៅទីក្រុងហូជីមិញ

ក្នុងគោលបំណងបង្កើនសុខភាពរបស់កម្មាភិបាល កម្មករ បុគ្គលិក កម្មវិធីនេះបានទាក់ទាញការចូលរួមពីមហាជនចំនួនជាង ៨,០០០ នាក់ ដែលជាតំណាងអង្គភាពកងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ស្រទាប់នៅទីក្រុងហូជីមិញ។

នាព្រឹក ថ្ងៃទី២៤ ខែមីនា មន្ទីរវប្បធម៌ និងកីឡាទីក្រុង Da Nang បានរៀបចំទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូល ដោយមានការចូលរួមពីមហាជនចំនួន ៤,០០០ នាក់ដែលជានគរបាល កងទ័ព កីឡាករ និងសិស្សានុសិស្ស។ ព្រឹត្តិការណ៍នេះបានលើកទឹកចិត្តប្រជាជនហាត់ប្រាណ ដើម្បីលើកកម្ពស់សុខភាព រួមចំណែកកសាង និងការពារមាតុភូមិ។

នាថ្ងៃដដែល នៅទីក្រុង Tan An ខេត្ត Long An ក៏បានប្រព្រឹត្តទៅទិវារត់អូឡាំពិកដើម្បីសុខភាពរបស់ប្រជាជនទាំងមូលឆ្នាំ២០១៩ ដោយមានការចូលរួមពីមនុស្សជាង ១,២០០ នាក់ដែលជាកងទ័ព កម្មាភិបាល បុគ្គលិក យុវជន សិស្សានុសិស្ស និងប្រជាជននៅក្នុងតំបន់ផងដែរ៕

បកប្រែដោយ Huyen Trang