យោងតាមអ្នកយកព័ត៌មាននៅប្រទេសអាល្លឺម៉ង់ឲ្យដឹងថា Liebesmahl (ជាពិធីជប់លៀងស្នេហារ) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលទាក់ទាញភ្ញៀវអញ្ជើញចូលរួមប្រមាណ ៣០០ នាក់ ដែលភាគច្រើនជាអ្នកតំណាងនៃរាល់ក្រុមហ៊ុនអាល្លឺម៉ង់ដែលកំពុងប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក អ្នកនយោបាយ និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសក្នុងតំបន់។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung ថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍ Liebesmahl (រូបថត៖ vnanet.vn)

 

នៅឆ្នាំនេះ ក្រៅពីវត្តមាននៃរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់លោក Peter Altmaier និងរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung ក៏មានវត្តមាននៃអភិបាលទីក្រុង Hamburg លោក Peter Tschentscher ប្រធាន OAV លោក Hans-Georg Frey ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ លោក Nguyen Minh Vu អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Liebesmahl លើកទី៩៩ នេះផងដែរ។

ក្នុងនាមជាភ្ញៀវពិសេស រដ្ឋមន្រ្តីលោក Nguyen Chi Dung បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីលោក Peter Altmaier មុនពេលចូលរួមក្នុងព្រឹត្តិការណ៍ Liebesmahl។ ក្នុងសុន្ទរកថាចំពោះមុខភ្ញៀវកិត្តិយសជាច្រើន នាយករដ្ឋមន្ត្រីវៀតណាម Nguyen Chi Dung បានអះអាងថា៖ ទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររវាងវៀតណាម និងអាល្លឺម៉ង់កំពុងឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី និងវាយតំលៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ចំពោះវៀតណាមក្នុងរយៈពេលកន្លងមក ក៏ដូចជាតួនាទីរបស់សហគ្រាសអាល្លឺម៉ង់ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងកសាងប្រទេសរបស់វៀតណាម។

លោករដ្ឋមន្រ្តី Nguyen Chi Dung  ក៏បានសម្តែងនូវក្តីប្រាថ្នាចង់ឲ្យអង្គភាពអាជីវកម្មអាលឺ្លម៉ង់នឹងបន្តវិនិយោគបន្ថែមទៀតនៅវៀតណាម ជាពិសេសលើរាល់វិស័យដែលប្រទេសអាល្លឺម៉ង់មានឧត្តមភាព និងវៀតណាមមានតម្រូវការដូចជាផលិតគ្រឿងយន្តហិរញ្ញវត្ថុ ធានារ៉ាប់រង ថាមពលកកើតឡើងវិញ បណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

ដើម្បីជួយសម្រួលថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអាល្លឺម៉ង់និយាយដោយឡែក  និងរវាងវៀតណាមជាមួយសហភាពអឺរ៉ុបនិយាយរួមលោក Nguyen Chi Dung បានអំពាវនាវដល់អ្នកនយោបាយ និងពាណិជ្ជករ អាល្លឺម៉ង់ឱ្យជំរុញការចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ស្ដីពី EVFTA រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងថាមពលអាល្លឺម៉ង់ លោក Peter Altmaier បានមានប្រសាសន៍ថា នៅក្នុងសុន្ទរកថានៅឯព្រឹត្តិការណ៍ Liebesmahl បានបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះកំពុងត្រូវបានបកប្រែយ៉ាងប្រញាប់ទៅជាភាសានៃប្រទេសសមាជិកសហភាពអឺរ៉ុប ហើយតាមការរំពឹងទុក ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ប្រហែលជាមុនពេលប្រព្រឹត្តទៅការបោះឆ្នោតសភាអឺរ៉ុបនៅចុងខែឧសភាឆ្នាំនេះ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅប្រទេសអាល្លឺម៉ង់លើកនេះ លោក Nguyen Chi Dung បានទទួលទានអាហារធ្វើការជាមួយតំណាងសហគ្រាសអាល្លឺម៉ង់និងវៀតណាម ជួបពិភាក្សាការងារជាមួយអ្នកតំណាងសហគ្រាសរបស់អាល្លឺម៉ង់អំពីវិស័យមួយចំនួនដូចជាធានារ៉ាប់រង អាកាសចរណ៍ ទឹកស្អាត ជាដើម ដែលកំពុងមានប្រតិបត្តិការ ឬមានបំណងវិនិយោគទុនសហប្រតិបត្តិការ និងធ្វើអាជីវកម្មនៅវៀតណាម៕

បកប្រែដោយ Minh Trung