តាំងពីឆ្នាំ២០១០មក ចលនា “Global Greening” របស់អៀរឡង់បានក្លាយជាចលនាសកលមួយ។ ឆ្នាំនេះ Thap But នៅបឹង Hoan Kiem និងកន្លែងល្បីឈ្មោះជាង៤០០ នៅប្រទេសចំនួន៥០ ត្រូវបានបំភ្លឺដោយភ្លើងពណ៌បៃតង។

leftcenterrightdel
Thap But ត្រូវបានបំភ្លឺដោយភ្លើងពណ៌បៃតង

លោកស្រី Moran ឯកអគ្គរដ្ឋទូតអៀរឡង់ប្រចាំនៅវៀតណាមបានឲ្យដឹងថា នេះគឺជាឆ្នាំបន្តបន្ទាប់លើកទី៣ ដែលទីក្រុងហាណូយចូលរួមចលនា “Global Greening” របស់អៀរឡង់។ នេះបង្ហាញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពកាន់តែស៊ីជម្រៅ និងបើកទូលាយរវាងអៀរឡង់ និងវៀតណាម។ យើងសប្បាយរីករាយដោយត្រូវបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងការរៀបចំពិធីរំលឹកខួបបុណ្យឯករាជ្យជាតិអៀរឡង់ និងឧទ្ទេសនាមវប្បធម៌អៀរឡង់ដល់ប្រជាជនទីក្រុងហាណូយ។ ខ្ញុំរំពឹងថា ទំនាក់ទំនងរវាងទីក្រុងហាណូយនិងអៀរឡង់នឹងបន្តអភិវឌ្ឍនៅពេលខាងមុខនេះ។

leftcenterrightdel
លោកស្រី Moran ថ្លែងក្នុងកម្មវិធី “ថ្ងៃអៀរឡង់”

នាថ្ងៃដដែរ ស្ថានទូតអៀរឡង់ប្រចាំនៅវៀតណាមបានរៀបចំកម្មវិធី “ថ្ងៃអៀរឡង់” ដើម្បីឧទ្ទេសនាមអំពីទឹកដី មនុស្ស និងវប្បធម៌អៀរឡង់ដល់ប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh