សន្និសីទចល័តពិភពលោកគឺជាព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំបំផុតជាប្រចាំឆ្នាំក្នុងវិស័យឧស្សាហកម្មចល័តដែលទាក់ទាញប្រទេសចំនួន២០០ចូលរួម។ នេះគឺជាលើកទី៥ បន្តបន្ទាប់ដែល Viettel គឺជាអ្នកតំណាងតែមួយគត់នៃប្រទេសវៀតណាម ចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។

leftcenterrightdel
ស្តង់តាំងបង្ហាញផលិតផលរបស់សម្ព័ន្ធក្រុមហ៊ុន Viettel

 

នៅឯ MWC 2019 នេះ សម្ព័ន្ធក្រុមហ៊ុន Viettel បានបង្ហាញនូវដំណោះស្រាយក្នុងការតភ្ជាប់ឆ្លាតវៃចំនួន៤ ដូចជា៖ ទី១ គឺសេរីដំណោះស្រាយមួយនៃប្រតិបត្តិករទូរគមនាគមន៍ឆ្លាតវៃដែលមានគោលបំណងបម្រើដល់អតិថិជនម្នាក់ៗក្នុងវិស័យធ្វើអាជីវកម្ម និងអ្នកប្រើប្រាស់មានបទពិសោធន៍។ ទន្ទឹមនឹងនេះ ប្រព័ន្ធជំនួយនេះនឹងមានអតិថិជនរាប់ពាន់លាន នៅពេលដាក់ពង្រាយការភ្ជាប់ជាសកល។ ទី២ គឺសេរីដំណោះស្រាយមួយសម្រាប់ទីក្រុងឆ្លាតវៃដែលផ្តោតសំខាន់លើការឆ្លើយតបទៅនឹងតម្រូវការនៃសមត្ថភាពត្រួតពិនិត្យ និងគ្រប់គ្រងលើរាល់សកម្មភាព ដែលប៉ះពាល់ដោយផ្ទាល់ដល់ប្រតិបត្តិការទីក្រុងដូចជា៖ ចរាចរណ៍ សន្ដិសុខសាធារណៈ សង្គ្រោះជាបន្ទាន់...។ ទី៣ គឺសេរីដំណោះស្រាយមួយអំពីសន្តិសុខអ៊ីនធឺណែតដែលអាចរកឃើញភាពមិនប្រក្រតីឬការវាយប្រហារពីចម្ងាយទៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃអង្គការនានា។ ទី៤ គឺសេរីដំណោះស្រាយមួយអំពីសម្ភារៈបរិក្ខារឆ្លាតវៃទំនើបៗ សម្រាប់វិស័យនាវាចរណ៍ជួយគាំទ្រទាំងតម្រូវការក្នុងការគ្រប់គ្រងនៃរាល់ស្ថាប័នមានសមត្ថកិច្ច និងទាំងតម្រូវការការពារអ្នកនេសាទនៅលើសមុទ្រ។ ដំណោះស្រាយទាំងនេះបានទាក់ទាញទស្សនជនយ៉ាងខ្លាំងផងដែរ។

leftcenterrightdel
តំណាងសម្ព័ន្ធក្រុមហ៊ុន Viettel ចុះកិច្ចសន្យាផ្តល់សេវាជាមួយដៃគូ

 

ក្រៅពីការបង្ហាញណែនាំពីរាល់ផលិតផលដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃការផ្លាស់ប្តូរឌីជីថល សម្ព័ន្ធក្រុមហ៊ុន Viettel ក៏បានដាក់ចេញនូវគោលដៅ ស្វែងរកដៃគូដើម្បីរួមគ្នាសិក្សាស្រាវជ្រាវ ផលិត និងដាក់ពង្រាយសេវា 5G នៅវៀតណាមផងដែរ៕

បកប្រែដោយ Minh Trung