leftcenterrightdel
ការកែច្នៃគ្រាប់ស្វាយចន្ទី (រូបថត sggp.org.vn)

 

នៅឆ្នាំ ២០១៨ វិស័យស្វាយចន្ទីវៀតណាមនៅតែជាប់លំដាប់លេខ ១ នៅលើពិភពលោកក្នុងការកែច្នៃនិងនាំចេញស្វាយចន្ទីដែលសម្រេចបាន ៣,៥២ ពាន់លានដុល្លារ។ បណ្ដាប្រទេសដូចជាប្រទេសឥណ្ឌានិងប្រេស៊ីលជាប់លំដាប់ថ្នាក់បន្ដបន្ទាប់។  វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៣៩១,០០០ តោន កើនឡើង ៧,៨% បើធៀបនឹងឆ្នាំ ២០១៧ ក្នុងនោះវៀតណាមបាននាំចេញទៅកាន់ប្រទេសចំនួន ៩០ នៅលើពិភពលោក។  នៅឆ្នាំ ២០១៩ វៀតណាមបានដាក់ចេញគោលដៅនាំចេញគ្រាប់ស្វាយចន្ទីឲ្យបាន ៣៥០,០០០ តោន។ ក្នុងឱកាសនេះដែរ កិច្ចប្រជុំក៏បានបានពិភាក្សាលើការដោះស្រាយបញ្ហាលំបាកនិងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីដែរ ព្រមទាំងយកចិត្ដទុកដាក់ក្នុងការផ្ដល់ឥណទានសម្រាប់ក្រុមហ៊ុនកែច្នៃស្វាយចន្ទី ហើយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឺងជួយជំរុញពាណិជ្ជកម្មនិងពង្រីកទីផ្សារនាំចេញផងដែរ៕

បកប្រែដោយ Pham Diep