អញ្ជើញថ្លែងនៅឯពិធីខួបលើកទី ១៥ របស់ Thaco - Chu Lai នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថាមុននេះ ១៥ ឆ្នាំ ក្រុមហ៊ុនមិនមានហេដ្ឋារចនាសម្ព័ន្ធ គ្មានធនធានមនុស្ស គ្មានអ្នកវិនិយោគ និងគ្មានទីផ្សារ។  បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ក្រោយមក Thaco បាននាំមកនូវតំលៃដ៏អស្ចារ្យពីតំបន់ដីនេះ ដោយបានកសាងពាណិជ្ជសញ្ញាដ៏ធំមួយនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត​នៅ​ប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រកាសអំពីការកែសម្រួលផែនការមេសម្រាប់តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai

នាយករដ្ឋមន្ត្រីបានអះអាងថា តំបន់សេដ្ឋកិច្ចបើកទូលាយ Chu Lai បានក្លាយជាតំបន់សេដ្ឋកិច្ចមានពាណិជ្ជសញ្ញា  មានព្រលានយន្តហោះ Chu Lai  មានកំពង់ផែអន្តរជាតិ និងផ្លូវហាយវេដែលទាក់ទាញអ្នកវិនិយោគបរទេសជាច្រើនកុះករមកធ្វើការវិនិយោគ។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Thaco-Chu Lai គឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងសហគ្រាសក្នុងស្រុក និងបរទេសជាបញ្ហាដែលវៀតណាមកំពុងលើកកម្ពស់នាបច្ចុប្បន្ន៕

តាម vovworld.vn