leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ nguoiduatin.vn)

ថ្ងៃបុណ្យនេះ​នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ។ ថ្ងៃបុណ្យនេះនឹងមានសកម្មភាព ជាច្រើន​ដូចជា៖ តាំងបង្ហាញគម្រោងចាប់ផ្ដើមធ្វើអាជីវកម្ម; វេទិកា “ការបំផុសគំនិតសម្រាប់ការចាប់ផ្តើមអាជីវកម្មរបស់សិស្សនិស្សិត”; សិក្ខាសាលា “តំរង់ទិសធ្វើសកម្មភាពជួយគាំទ្រចំ​ពោះ​ការចាប់ផ្ដើមធ្វើអាជីវកម្មនៅសាកលវិទ្យាល័យ”។ល។ ជាពិសេស ក្នុងវគ្គផ្តាច់ព្រ័ត្រ ការប្រឡង “សិស្សនិស្សិតជាមួយគំនិតច្នៃប្រឌិតក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម - SWIS” បានទាក់ទាញការចាប់អារម្មណ៍របស់សាលាជាង២០០។ ហើយ​គម្រោងល្អនឹងទទួល​បានការ​វិនិយោគពី​សហគ្រាសនានាផងដែរ៕

បកប្រែដោយ Thuy Anh