ក្នុងរបាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក ធនាគារពិភពលោក (WB) បានវាយតម្លៃថា កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមរបស់វៀតណាមនឹងបន្តបានលើកស្ទួយថែមទៀត អាស្រ័យដោយការស្ដារឡើងវិញនៃសេដ្ឋកិច្ចសកល ក៏ដូចជាការអនុវត្តកំណែទម្រង់ក្នុងប្រទេសទៀតផង។ ខឿនសេដ្ឋកិច្ចវៀតណាមនឹងទទួលបានកំណើនដ៏រឹងមាំ អាស្រ័យដោយការសន្យារបស់រដ្ឋាភិបាលស្ដីពីការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនក្នុងតំបន់សេដ្ឋកិច្ចឯកជន។ គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល​វៀត​ណាមបន្តផ្ដោតទៅលើការកែទម្រង់ ដោយកាត់បន្ថយតួនាទីរបស់រដ្ឋក្នុងខឿនសេដ្ឋកិច្ច កែលំអបរិយាកាសធុរកិច្ច និងបើកទ្វារទីផ្សារដើម្បីទាក់ទាញវិនិយោគិន។

leftcenterrightdel
រូប​ថតឧទា​ហណ៍ (vov.vn)

លោក Eric Sidgwick នាយកធនាគារជាតិ (ADB) ប្រចាំនៅវៀតណាមបានវាយតម្លៃថា នាពេលកន្លងទៅ សេដ្ឋកិច្ចរបស់វៀតណាមទទួលបានកំណើនលើគ្រប់វិស័យ៖ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ក្នុងនោះ ចលករស្នូលនៃកំណើនសេដ្ឋកិច្ចនោះ​គឺវិស័យផលិតកម្មកែច្នៃ។ យល់ស្របជាមួយការវាយតម្លៃនេះ លោក Nguyen Minh Cuong អ្នកជំនាញសេដ្ឋកិច្ចនៃ ADB បានចាត់ទុកថា៖ “ស្ថានភាពសេដ្ឋកិច្ចនៅវៀតណាមមានសញ្ញាដ៏វិជ្ជមានជាច្រើន។ ល្បឿនកំណើនទទួលបាន៧,១%។ នេះជាកម្រិតខ្ពស់បើប្រៀបធៀបនឹងតំបន់ទាំងមូល។ តាមការព្យាករណ៍របស់ ADB ថា នាឆ្នាំ២០១៩ វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ៦,៨%។ នេះជាលទ្ធផលគួរអោយកត់សម្គាល់ក្នុងបរិបទនាបច្ចុប្បន្ន”។

អ្នកជំនាញសេដ្ឋកិច្ច ADB ក៏បានចាត់ទុកថា នាពេលកន្លងទៅ ការដែលក្រសួង និងស្ថាប័នជាច្រើនរបស់វៀតណាមបានជំរុញខ្លាំងនូវការជួយសម្រួលដល់បែបបទរដ្ឋបាលនោះ គឺសញ្ញាដ៏វិជ្ជមានមួយ ដោយសារតែវាបានសរអោយឃើញថា ស្ថាប័នគ្រប់គ្រងរដ្ឋបានរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម ជាពិសេសគឺចំពោះសហគ្រាសខ្នាតតូច និងមធ្យម និងសហគ្រាសបរទេស៕

តាម ​vovworld.vn