leftcenterrightdel
ពិធីទទួលប័ណ្ណចំណាត់ថ្នាក់ជាតិសម្រាប់​មណ្ឌលអភិរក្សធម្មជាតិ Na Hang ស្រុក Lam Binh

មណ្ឌលអភិរក្សនេះមានផ្ទៃដីជាង ៦១,៣០០ហិកតាដែលស្ថិតនៅឃុំ និងទីរួមខេត្តចំ​នួន​១៤ នៃស្រុក Na Hang និងស្រុក Lam Binh មានប្រព័ន្ធអេកូឡូស៊ីចម្រុះ ដោយមានសត្វ និងរុក្ខជាតិកម្ររកមាន​ជាច្រើន រួម​នឹង​ប្រព័ន្ធគុហាដែលគួរអោយចាប់អារម្មណ៍ជា​ច្រើន​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត នៅទីនេះ ជា​តំ​បន់​រស់​នៅ​របស់​ប្រជាជនជនជាតិភាគតិចជាច្រើន​ដែល​​មាន​​អត្តសញ្ញាណ​វប្បធម៌ប្រពៃណីពិសេសជា​ច្រើន​នៅ​តែ​បាន​បន្សល់​ទុក​ហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ នៅថ្ងៃទី១៣ និងថ្ងៃទី១៤ តុលា ស្រុក Na Hang ក៏​បាន​រៀបចំ​ទិ​វា​យវប្បធម៌ ទេសចរណ៍នៅតំបន់ភ្នំ  Na Hang ដោយ​ត​ភ្ជាប់​ជា​មួយ​នឹង​មហោស្រពសិល្បៈទូទាំងខេត្តឆ្នាំ២០១៨៕

បកប្រែដោយ Thuy Anh