យោងតាមព័ត៌មានថ្មីរបស់អគ្គនាយកដ្ឋានគយ ដល់ចុងខែសីហាកន្លងទៅនេះ ទំហំនៃការនាំចេញរបស់វៀតណាមទៅកម្ពុជាទទួលបាន ២.៤២២ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៧.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ វៀតណាមបាននាំចេញទំនិញដ៏សម្បូរបែបទៅកម្ពុជា រួមមានផលិតផលកសិកម្ម សម្ភារៈសំណង់ វាយនភណ្ឌ និងសម្លៀកបំពាក់ និងទំនិញអេឡិចត្រូនិកជា​ដើម។

leftcenterrightdel
លទ្ធផលនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជា និងហ្វីលីពីនគិតដល់ចុងខែសីហា ឆ្នាំ២០១៨ (ឯកតាគិត៖ ពាន់លានដុល្លារអាមេរិក) (រូបថត៖ baohaiquan.vn)

ចំពោះប្រទេសហ្វីលីពីន ដល់ចុងខែសីហា ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២.២៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទិន្នន័យចុងក្រោយបំផុតរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា មានទំនិញចំនួន ៧ ក្រុមអាចទទួលបានប្រាក់ចំណូលចាប់ពី ១០០ លានដុល្លារឡើងទៅ។ ក្នុងនោះ ទំហំនៃ​ការ​នាំចេញអង្ករទទួលបាន ២៨០ លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh