leftcenterrightdel
លោក Vuong Dinh Hue ថ្លែងក្នុងសន្និសីទ (រូប​ថត៖ baomoi.com)

ថ្លែងក្នុងសន្និសីទ លោក Vuong Dinh Hue បានបញ្ជាក់ថា ពិធីបុណ្យ ផ្លែមៀន Hung Yen ឆ្នាំ២០១៨ និងសន្និសីទជំរុញពាណិជ្ជកម្មលើផ្លែមៀន និងកសិផល ជាដំណោះស្រាយមួយជាក់ស្តែង ជំរុញការប្រើប្រាស់កសិផល និង​ជំរុញការអភិវឌ្ឍវិស័យកសិកម្មលើគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
ភ្ញៀវ​បាន​ចូល​រួម​ក្នុង​កម្មាវិ​ធី​ (​រូប​ថត៖ baomoi.com)

នៅក្នុងឱកាសនេះ លោក Vuong Dinh Hue និងអ្នកតំណាងទាំងឡាយក៏បានអញ្ជើញធ្វើជាសក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការធានាប្រើប្រាស់ផលិតផលពីមៀនរវាងស្ថាប័នគ្រប់គ្រង សហគ្រាស ពាណិជ្ជករ និងប្រជាកសិករដាំមៀន និងកាត់ខ្សែរបូរសម្រាប់ការនាំចេញមៀនទៅកាន់ទីផ្សារចិន និងទីផ្សារអាមេរិកផងដែរ៕

បកប្រែដោយ Duy Hoan