leftcenterrightdel
សិក្ខាសាលាស្តីពីយុទ្ធសាស្រ្តប្រឆាំងនឹងការជួញដូរមនុស្ស (រូបថត៖ cpv.org.vn)

នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានពិភាក្សាអំពីប្រព័ន្ធច្បាប់ និងគោលនយោបាយនៅតំបន់ក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស, អំ​ពី​រាល់បញ្ហាប្រឈមនិងទិសដៅសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិក្នុងការពង្រឹងលទ្ធភាពទទួលព័ត៌មាន  និងប្រព័ន្ធការការពារសហគមន៍ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេសស្ត្រីនិងកុមារ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Sanh Chau ថ្លែងនៅក្នុងសិក្ខាសាលា (រូប​ថត៖ cpv.org.vn)

ថ្លែងនៅក្នុងសិក្ខាសាលានេះ ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស លោកឯកអគ្គរដ្ឋទូត Pham Sanh Chau បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណមក្នុងការរអនុវត្តគោលនយោបាយ និងវិធានការប្រឆាំងនឹងការជួញដូរមនុស្ស និងអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ដើម្បីជំរុញសកម្មភាព​ទាំងនេះ៕

បកប្រែដោយ Duy Hoan