leftcenterrightdel
រូប​ថតឧទាហរណ៍ (រូបថត៖vnexpress.net)

ជាក់ស្តែងគឺដល់ឆ្នាំ២០២៥ ត្រូវផ្តោតសំខាន់ទៅលើការអភិវឌ្ឍផ្នែករថយន្ដ គ្រឿងយន្ត គ្រឿងសំណង់  និងគ្រឿងអគ្គិសនី ដែលមានលទ្ធភាពឆ្លើយតបទៅនឹងតម្រូវការរបស់ខឿនសេដ្ឋកិច្ច និងសម្រាប់ការនាំចេញ។ ធនធានមនុស្សនៃផ្នែកគ្រឿងយន្តត្រូវមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការផលិតយ៉ាងទំនើបៗ។

leftcenterrightdel
រូប​ថតឧទាហរណ៍(រូបថត៖vietnamnet.vn)

ក្រោយឆ្នាំ២០២៥ បង្កើតអោយបានក្រុមអ្នកម៉ៅការសម្រាប់ផ្តល់ប្រឹក្សា និងផលិត ដែលមានលទ្ធភាពធ្វើជាម្ចាស់ក្នុង​ការងាររចនា ផលិតគ្រឿងសំភារៈ និង​អនុ​វត្ត​ន៍​​កញ្ចប់ដេញថ្លៃ EPC សម្រាប់សំណង់ឧស្សាហកម្មនានា​ ហើយត្រូវផ្តោតសំខាន់ទៅលើការជួយគាំទ្រសហគ្រាសមួយចំនួនក្នុងស្រុកដែលអាចក្លាយជាក្រុមហ៊ុនធំៗនៅក្នុងតំបន់អំពីវិស័យផលិតរថយន្ត គ្រឿងអគ្គីសនី និងគ្រឿងយន្តក្នុងវិស័យកសិកម្មជាដើម៕

បកប្រែដោយ Duy Hoan