អនុស្សវរីយ៍មួយគួរអោយចាប់អារម្មណ៍គឺ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារយើងខ្ញុំបានចេញដំណើរទៅកាន់ខេត្ត Thua Thien - Hue ដើម្បីនាំយកនូវអំណោយ និងមនោសញ្ចេញតនារបស់កម្មាភិបាល យុទ្ធជន និងបុគ្គលិករបស់ក្រុមហ៊ុន Vingroup មកជូនពរឆ្នាំថ្មីចំពោះបណ្តាគ្រួសារទទួលរបបឧបត្ថម្ភ គោលនយោបាយពីរដ្ឋ និងបណ្តាគ្រួសារក្រីក្រ។ មុននឹងចេញដំណើរ លោកឧត្តមសេនីយ៍ត្រី Pham Van Huan លេខាគណៈកម្មាធិការបក្ស អគ្គនិពន្ធនាយកបានផ្តែផ្តាំថា “ទោះបីជាការធ្វើដំណើរលើកនេះនឹងជួបការនឿយហត់ក៏ដោយ ក៏យើងត្រូវជូនអំណោយអោយគ្រួសារទទួលរបបឧបថ្ថម្ភគោលនយោបាយពីរដ្ឋ គ្រួសារក្រីក្រអោយបានផ្ទាល់ដៃ។ ទោះជាអំណោយមានតែបន្តិចបន្តូច តែវាជាមនោសញ្ចេតនា ជួយអោយគ្រួសារដែលទើបចេញផុតពីគ្រោះថ្នាក់ធម្មជាតិមានក្តីសម្បាយរិករាយនៃបុណ្យចូលឆ្នាំថ្មី”។ នេះជាការផ្តែផ្តាំផង និងជាការប្រគល់ភារកិច្ចអោយក្រុមការងារយើងខ្ញុំផងដែរ។

leftcenterrightdel
អ្នកតំណាងរបស់ការសែតកងទ័ពប្រជាជនប្រគល់អំណោយជូនប្រជាពលរដ្ឋនៅឃុំ Hong Ha ស្រុក A Luoi ខេត្ត Thua Thien - Hue

ក្រុមការងារយើងខ្ញុំបានមកដល់ទីក្រុង Hue តាមកាលកំណត់ យើងខ្ញុំត្រូវបានការជំនួយពីកម្មាភិបាល នៃបញ្ជាការដ្ឋានយោធាខេត្តThua Thien Hue។ ក្រុមការងារយើងខ្ញុំបានជូនអំណោយអោយគ្រួសារទទួលរបបឧបថ្ថម្ភគោលនយោបាយពីរដ្ឋ និងគ្រួសារក្រីក្របានផ្ទាល់ដៃ។ អាជ្ញាធរមូលដ្ឋាន និងប្រជានជននៅទីនេះពិតជាមានក្តីសប្បាយរីករាយណាស់។

នៅក្នុងអំឡុងពេលចូលឆ្នាំថ្មី ២០១៧  អាកាសធាតុត្រជាក់យ៉ាងខ្លាំង អ្នករាល់គ្នាចាត់ទុកក្រុមការងារយើងខ្ញុំដូចជាសាច់ញាតិ។

ខែតុលា ឆ្នាំ២០១៧ ពេលដែលបណ្តាខេត្តនៅវៀតណាមខាងជើងកំពុងរងទឹកជំនន់ក្រុមការងាររបស់កាសែតកងទ័ពប្រជាជនរួមជាមួយសប្បុរសជនបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីនាំយកនូវអង្ករ និងថវិការមកជួយសង្គ្រោះ៕

បកប្រែដោយ Duy Hoan