leftcenterrightdel
រូបថតឧទាហរណ៍ (hourofcode.vn)

ដោយមានបទអន្តរាគមន៍ចំនួន ៣០ ដែលក្នុងនោះមានបទអន្តរាគមន៍ជិត ១០ បានបង្ហាញនៅសិក្ខាសាលា តំណាងទាំងឡាយបានបញ្ជាក់ថា កាលានុវត្ត និងបញ្ហាប្រឈមរបស់បដិវត្តន៍ឧស្សាហកម្ម៤.០ ចំពោះការស្រាវជ្រាវវិទ្យាសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យាយោធា។ បដិវត្តន៍ឧស្សាហកម្ម៤.០ បានប្រព្រឹត្តទៅនៅលើសកលលោកទាំងមូល និងមានឥទ្ធិពលដល់វិស័យជាច្រើន ដែលក្នុងនោះមានវិស័យការពារជាតិ សន្តិសុខ បដិវត្តន៍ប៉ះពាល់ដល់អាវុធបំពាក់បច្ចេកទេសក៏ដូចជាវិធានការបញ្ជាប្រយុទ្ធ ការបង្វឹកបង្ហាត់ បណ្ដុះបណ្ដាល ការងារចាត់តាំង និងក្របខ័ណ្ឌរបស់កងទ័ព។ បដិវត្តន៍ឧស្សាហកម្ម៤.០ នាំយកឱកាសបង្រួញគំលាតក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធារវាងវៀតណាម និងតំបន់ ពិភពលោក លើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់កម្លាំងប្រដាប់អាវុធ បង្កឧត្តមភាព លក្ខណៈងាយស្រួលសម្រាប់អនុវត្តបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាយោធា ផលិតកម្មអាវុធបំពាក់បចេ្ចកទេសទំនើប។ល។ ទន្ទឹមនិងនោះបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏បង្កើតបញ្ហាប្រឈមមុខជាច្រើនចំពោះការស្រាវជ្រាវវិទ្យាសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យាយោធាផងដែរ។

សិក្ខាសាលាបញ្ជាក់ថា កងទ័ពគប្បីពង្រីកឧត្តមភាពជាអតិបរមា ព្រមទាំងបន្ថយការរារាំងដើម្បីមានវិធានការសមស្របសម្រាប់ទទួលជោគជ័យសមិទ្ធផល នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត និងការអភិវឌ្ឍបច្ចេកវិទ្យាយោធា បង្កើតផលិតផលបំរើឲ្យការបង្វឹកបង្ហាត់ ត្រៀមប្រយុទ្ធជាស្រេចរបស់កងទ័ព។ល៕

បកប្រែដោយ Thuy Anh