ភាគីទាំងពីរបានពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្ដិការ និងការអនុវត្ដកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីព្រំដែនរវាងប្រទេសទាំងពីរក្នុងមួយឆ្នាំកន្លងមក។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំប្រចាំឆ្នាំលើកនេះ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចការព្រំដែនរវាងបណ្ដាខេត្ដជាប់ព្រំដែនវៀតណាម-ឡាវ ដើម្បីលើកយកពិភាក្សា និងដោះស្រាយឧបសគ្គក្នុងការអនុវត្ដការព្រមព្រៀងស្ដីពីបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ និងការរៀបអាពាហ៍ពិពាហ៍មិនបំពេញខាន់ស្លានៅតំបន់ព្រំដែនវៀតណាម-ឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំប្រចាំឆ្នាំ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានយល់ព្រមដាក់ចេញទិសដៅភារកិច្ចនៃកិច្ចការព្រំដែនក្នុងឆ្នាំ២០១៨ ក្នុងនោះយកចិត្ដទុកដាក់ដល់កិច្ចសហការគ្រប់គ្រងព្រំដែន ដោយយោងតាមឯកសារគតិយុត្ដថ្មីចំនួន ២ អំពីព្រំដែន និងគម្រោងប្លង់អភិវឌ្ឍន៍ប្រព័ន្ធច្រកទ្វារព្រំដែនវៀតណាម - ឡាវរហូតដល់ឆ្នាំ ២០២៥ និងទស្សនវិស័យឆ្ពោះទៅឆ្នាំ ២០៣៥។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៧ និងឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៅត្រីមាសទី ៤ ឆ្នាំ ២០១៨ នៅឡាវ៕

បកប្រែដោយ Pham Diep