leftcenterrightdel
ប្រតិភូចូលរួមសន្និសីទបូកសរុបការងារការពារព្រំដែនឆ្នាំ ២០១៧

របាយការណ៍ដែលបានថ្លែងនៅសន្និសីទបានបញ្ជាក់ច្បាស់ថា ក្នុងឆ្នាំ២០១៧ អធិបតេយ្យភាព និងសន្ដិសុខតាមតំបន់ព្រំដែនត្រូវបានរក្សារឹងមាំ។ កងទ័ពការពារព្រំដែនបានម្ចាស់ការ និងធ្វើជាសេនាធិការជូនបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសអំពីការកសាង គ្រប់គ្រង និងការពារអធិបតេយ្យភាព សន្ដិសុខតាមតំបន់ព្រំដែនជាតិ។ ព្រមទាំងសហការជាមួយស្ថាប័នមានសមត្ថកិច្ច និងអង្គភាពការពារព្រំដែនក្នុងការការពារអធិបតេយ្យភាពដែនដី ម្ចាស់ការរក្សាសភាពការណ៍ សន្ដិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានស្ថិរភាពតាមតំបន់ព្រំដែន និងដែនសមុទ្រ។ ទន្ទឹមនឹងនោះ កងកម្លាំងការពារព្រំដែនបានសហការល្អជាមួយកងកម្លាំងការពារព្រំដែននៃបណ្ដាប្រទេសជិតខាងក្នុងការដោះស្រាយបញ្ហាកើតមានឡើងតាមតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព ក្នុងនោះកងទ័ពការពារព្រំដែនក៏បានប្រយុទ្ធប្រឆាំងការរត់ពន្ធ បង្ក្រាបការក្លែងបន្លំពាណិជ្ជកម្ម ទប់ស្កាត់ទំនិញក្លែងក្លាយ និងការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងដែន។

ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ អង្គភាពការពារព្រំដែននៅទូទាំងប្រទេសគួរតែបង្កើនកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសមានខ្សែព្រំដែនជាប់គ្នា រួមចំណែករក្សាស្ថិរភាពតាមតំបន់ព្រំដែន និងទំនាក់ទំនងមិត្ដភាពជាមួយបណ្ដាប្រទេសជិតខាង។ ព្រមទាំងជួបប្រជាជនកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ទាំងផ្នែកវប្បធម៌ និងស្មារតីតាមតំបន់ព្រំដែន៕

បកប្រែដោយ Thanh Cong