leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកឧត្តមសេនីយ៍ទោ Talgat Sabitovich Mukhtarov 

 

ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich មានបំណងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកាហ្សាក់ស្ថាននឹងរួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ Talgat Sabitovich Mukhtarov ជូនដំណឹងទៅលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អំពីលទ្ធផលនៃកិច្ចប្រជុំរវាង​គណៈប្រតិភូក្រសួងការពារជាតិកាហ្សាក់ស្ថាន​ និង​គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនៅពេលមុននេះ ហើយនិងបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំបានបង្កឱកាសថ្មីក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានឧត្តមភាពដូចជា បណ្ដុះបណ្ដាល និងឧស្សាហកម្មការពារជាតិ។ល៕

បកប្រែដោយ Thuy Anh