លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកឧត្តមសេនីយ៍ទោ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ពិធីទទួលគ្រឿងឥស្សរិយយសពលកម្មលំដាប់ថ្នាក់ទី១ ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

លោកឧត្តមសេនីយ៍ឯក Chansamone Channhalat សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលទទួលសិទ្ធិពីប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រគល់គ្រឿងឥស្សរិយយស ជូនអគ្គនាយកដ្ឋានទី២ និងបុគ្គល។

 ក្នុងឱកាសនេះដែរ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក៏បានចុះហត្ថលេខាលើក្រិត្យស្តីពីការប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់ថ្នាក់ទី១ ជូនលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh  និងថ្នាក់ដឹកនាំ ៤ រូបនៃអគ្គនាយកដ្ឋានទី២ ដោយមានការរួមវិភាគទានយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Thanh Cong