leftcenterrightdel
ប្រធានរដ្ឋ Tran Dai Quang

សប្តាហ៍ជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) លើកទី២៥ បានប្រព្រឹត្តទៅនៅទីក្រុង Da Nang វៀតណាមចាប់ពីថ្ងៃទី ៦  ដល់ថ្ងៃទី១១ វិច្ឆិកាឆ្នាំ២០១៧ ទទួលបានលទ្ធផលល្អប្រសើរ។ នេះជាសមិទ្ធិផលដ៏គួរ ឱ្យកត់សម្គាល់របស់បក្សទាំងមូល និងប្រជាជន វៀតណាមទាំងមូលក្នុងឆ្នាំនេះ ដោយបានរួមចំណែកក្នុងការលើកកម្ពស់តួនាទីរបស់ APEC គឺជាយន្តការនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេនៃតំបន់ ដែលស្ថិតក្នុងពិភពលោកមួយកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ជោគជ័យនេះបានកត់សម្គាល់នូវដំណើរការ ធ្វើសមាហរណកម្មអន្តរជាតិ ព្រមទាំងលើកកម្ពស់ កិត្តិយស និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិ។

មួយឆ្នាំគត់កន្លងមក នាខែវិច្ឆិកា ឆ្នាំ២០១៦ វៀតណាម បានទទួលតួនាទីជាម្ចាស់ផ្ទះ APEC ឆ្នាំ 2017 ជាផ្លូវការ ។  នេះគឺជាកិត្តិយស និងជាការទទួលខុសត្រូវដ៏ធំធេង ដែលបង្ហាញពីការជឿទុកចិត្តខ្ពស់របស់សហគមន៍អន្តរជាតិចំពោះវៀតណាម ព្រមទាំងនេះក៏ជាឱកាសដើម្បី វៀតណាមអាចបង្ហាញពីទស្សនវិស័យយុទ្ធសាស្រ្ត នាពេលអនាគតនៃអាស៊ី-ប៉ាស៊ីហ្វីកទៀតផង។ ការទទួលតួនាទីជាម្ចាស់ផ្ទះឆ្នាំ APEC 2017 ក៏ជាជំហានសំខាន់ៗ ក្នុងការអនុវត្តជាក់ស្តែងនូវមាគ៌ានៃកិច្ចការបរទេសរបស់ មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមទូទាំងប្រទេសលើកទី ១២ ដែលបានកំណត់។

ជាពិសេសឆ្នាំ APEC 2017 ក៏ជាឱកាសមួយ ដើម្បីឱ្យវៀតណាមរៀបចំសកម្មភាពនានា រំលឹកខួបអនុស្សាវរីយ៍អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងឡាយក្នុងវិស័យកិច្ចការបរទេស ហើយជាពិសេសគឺព្រឹត្តិការណ៍រំលឹកខួបលើកទី ៤០  នៃការចូលជាសមាជិកនៃអង្គការសហប្រជាជាតិ (១៩៧៧ -២០១៧) ទន្ទឹមនឹងនោះគឺការដែលជិតឈានទៅដល់ការរំលឹកខួបលើកទី២០ នៃការចូលរួម APEC (១៩៩៨-២០១៨) ដែរ។ លទ្ធផលដែលទទួលបាននៅក្នុងឆ្នាំ APEC 2017 នឹងបង្កើតឱកាសឱ្យវៀតណាមទទួលយកភារកិច្ចសំខាន់ៗនានាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលក្នុងនោះមានការឈរឈ្មោះជាបេក្ខជនសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ឆ្នាំ២០២០-២០២១ និងប្រធានអាស៊ានឆ្នាំ២០២០។

ដើម្បីឆ្ពោះទៅរកគោលបំណងនោះ ក្នុងរយៈពេលជិតបីឆ្នាំកន្លងមក ការត្រៀមរៀបចំឆ្នាំ APEC 2017 ត្រូវបានអនុវត្តយ៉ាងប្តូរផ្តាច់ និងព្រមៗគ្នាក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រួមទាំងការចូលរួមរបស់ប្រព័ន្ធ នយោបាយ និងប្រជាជនទាំងមូល។

យើងអាចសន្និដ្ឋានបានថា សន្និសីទជាន់ខ្ពស់ APEC បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងលើ វៀតណាម។  ថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច APEC ទាំងអស់ ដែលមានទាំងថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចធំៗបំផុត ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងជប៉ុន ... សុទ្ធតែបានប្រមូលផ្តុំគ្នានៅទីក្រុង Da Nang។ នេះជា លើកទី២ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលសន្និសីទ APEC មានការអញ្ជើញចូលរួមពេញលេញពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់មកម៉្លេះ។ កិច្ចប្រជុំ និងជំនួបទ្វេភាគីជិត ១០០ រវាងថ្នាក់ដឹកនាំ APEC បានប្រព្រឹត្តទៅ ក្នុងឱកាសនេះ។ នេះគឺជាសក្ខីភាពដែលបង្ហាញពី តួនាទីឋានៈកំពុងទឹកធំឡើងរបស់អាស៊ី-អាស៊ីប៉ាស៊ីហ្វិក នៅក្នុងផែនទីសេដ្ឋកិច្ច នយោបាយពិភពលោក និង ការប្តេជ្ញាចិត្តរបស់សមាជិកទាំងឡាយចំពោះដំណើរការសហប្រតិបត្តិការ APEC ។

សហគ្រាសជាង ៤,០០០ លើទូទាំងពិភពលោកអញ្ជើញ ចូលរួមសប្តាហ៍ជាន់ខ្ពស់ APEC បានអះអាងថា APEC គឺជាវេទិកាដើម្បីប្រជាជន និងសហគ្រាស ហើយ បើកចេញនូវកាលានុវត្តភាពថ្មីក្នុងការបង្កើនកំណើន វិនិយោគ និងពាណិជ្ជកម្មសំរាប់តំបន់ អាស៊ី -ប៉ាស៊ីហ្វិក និងវៀតណាម។

ដោយមានឯកសារទាំង៨ ដែលត្រូវបានអនុម័តនៅ APEC 2017 ដែលក្នុងនោះសំខាន់បំផុតគឺ សេចក្តីថ្លែងការណ៍រួមជាន់ខ្ពស់ Da Nang “បង្កើតកម្លាំង ចលករថ្មី និងរួមគ្នាពូនជ្រំអនាគត”។ ការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំ APEC “ឆ្ពោះទៅរកទិសដៅ ពាណិជ្ជកម្ម  វិនិយោគបើកចំហរដោយសេរីក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក" និងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីដោយឈរលើគោលការណ៍កំណត់ សេរីភាព សមភាព បើកចំហ តម្លាភាព និងគ្របដណ្តប់” បង្ហាញ នួវសារយ៉ាងខ្លាំងក្លាអំពីការប្តេជ្ញាចិត្តរក្សាតម្លៃស្នូល របស់ APEC គឺជំរុញពាណិជ្ជកម្ម និងការវិនិយោគសេរី គាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

មិនត្រឹមតែពង្រីកនូវសមិទ្ធិផលក្នុងរយៈពេល ២៨ ឆ្នាំ នៃកិច្ចសហប្រតិបត្តិការកន្លងមក  លទ្ធផលក្នុងសប្តាហ៍ជាន់ខ្ពស់បានលើកដម្កើងកិច្ចសហប្រតិបត្តិការ APEC និងកំណត់ទិសដៅយុទ្ធសាស្រ្តនៃវេទិកា ក្នុងអំឡុង ពេលជាច្រើនឆ្នាំខាងមុខនេះ។

សមាជិកទាំងឡាយក៏បានយល់ស្របនឹងគំនិតផ្តួចផ្តើម របស់វៀតណាមក្នុងការបង្កើតក្រុមទស្សនវិស័យ APEC ឆ្ពោះទៅកសាង APEC មួយដើម្បីប្រជាជន និង សហគ្រាស  និងនាំមុខគេក្នុងការដោះស្រាយបញ្ហា ប្រឈមសាកលលោក រួមវិភាគទានក្នុងការកសាង សហគមន៍អាស៊ី - ប៉ាស៊ីហ្វិក ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព។

សប្តាហ៍ជាន់ខ្ពស់ APEC 2017 ក៏រួមចំណែកធ្វើឱ្យ ទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចទាំងអស់ជាមួយ វៀតណាមកាន់តែជ្រាលជ្រៅ។  ក្នុងឱកាសនេះ បានប្រព្រឹត្តទៅដំណើរទស្សនកិច្ចទ្វេភាគីជាប្រវត្តិសាស្រ្តនានា ហើយក្នុងអំឡុងពេលនៃសប្តាហ៍ជាន់ខ្ពស់  ថ្នាក់ដឹកនាំវៀតណាមបានទទួលជួបទ្វេភាគីជាមួយដៃគូផ្សេងៗ ជិត៥០លើក។

ជោគជ័យរបស់ឆ្នាំ APEC 2017 គឺជាលទ្ធផលពី មូលហេតុដែលមានលក្ខណៈអត្តនោម័ត និងសត្យានុម័តជាច្រើន។ ដំបូងបង្អស់គឺ មាគ៌ាការទូតដ៏ ត្រឹមត្រូវរបស់បក្ស រដ្ឋ លើឯករាជ្យភាព ស្វ័យភាព ពិធិធកម្ម ពហុទិសដៅ សមាហរណកម្មជ្រាលជ្រៅ ម្ចាស់ការរួមវិភាគទានកសាង។ល។

ក្នុងការរៀបចំព្រឹត្តិការណ៍ APEC 2017 វៀតណាម ពង្រីកបានទឹកចិត្តប្រជាជនទាំងមូល ទទួលបានការជួយគាំទ្រ ពីប្រជាពលរដ្ឋ សហគមន៍សហគ្រាស សិល្បករ វិចិត្រករទូទាំងប្រទេសចំពោះព្រឹត្តិការណ៍ នយោបាយ សេដ្ឋកិច្ចដ៏សំខាន់នេះ។ អាចសន្និដ្ឋានបាន ថា ដើម្បីមានសកម្មភាពទាំង២៤៣ ប្រកបដោយជោគជ័យបានក្នុងឆ្នាំ APEC 2017 នោះក៏ជាការខិតខំ ប្រឹងប្រែង និងការរួមចំណែកដោយមិនចេះនឿយហត់ របស់តំបន់មូលដ្ឋាននានា ជួរកម្មាភិបាល និងប្រជាជន នៅលើទូទាំងប្រទេស។ រូបភាពប្រជាជនក្រុង Da Nang ជំនះពុះពារឧបសគ្គបណ្តាលមកពីទឹកជំនន់ក្នុងការទទួលប្រតិភូ អញ្ជើញចូលរួម APEC 2017 យ៉ាងហ្មត់ចត់ ប្រកបដោយសុវត្ថិភាព និងមហោឡារឹកគឺជានិមិត្តរូបនៃ កម្លាំងទឹកចិត្តប្រជាជនដែលជាកត្តាសំខាន់ដើម្បី ជំនះពុះពារការលំបាកឧបសគ្គរបស់ប្រទេសជាតិ។  

យើងក៏មិនអាចមិនរំលឹកពីការគាំទ្រនិងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីបណ្តាសមាជិក APEC ទាំងអស់ក្នុង ដំណើរត្រៀមរៀបចំសកម្មភាពនានានៃ APEC ជាពិសេសគឺសប្តាហ៍ជាន់ខ្ពស់។

ឆ្នាំ APEC 2017 បានបញ្ចប់ប្រកបដោយជោគជ័យ ដោយមានចំណុចលេចធ្លោជាច្រើន។ ជាលើកទី២ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ APEC និងសម្រេចបាន គោលដៅទាំងអស់។ សប្តាហ៍ជាន់ខ្ពស់ APEC បានផ្តល់ នូវកម្លាំងជាក់ស្តែងសន្ធឹកសន្ធាប់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមដោយកិច្ចព្រមព្រៀងនានា បានចុះហត្ថលេខាក្នុងតម្លៃជិត ២០ ពាន់លានដុល្លារ ហើយតាមរយៈសមិទ្ធិផលទាំងនេះ យើងបានលើកកម្ពស់សមត្ថភាពរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។

បន្តជោគជ័យទាំងនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខទៀត យើងនឹងបន្តរួមដំណើរជាមួយសមាជិក APEC ទាំងអស់ អនុវត្តនូវរាល់ការសន្យាដែលសម្រេចបានដើម្បី រួមចំណែកក្នុងការកសាងទស្សនវិស័យ APEC ឆ្ពោះទៅឆ្នាំ២០២០ និងពេលអនាគត ព្រមទាំងរួមចំណែកដើម្បី អាស៊ី-ប៉ាស៊ីហ្វិក បន្តក្លាយទៅជាកម្លាំងចលករជំរុញ សេដ្ឋកិច្ចសកល ហើយធានា APEC គឺជាវេទិកាដើម្បីប្រជាជន និងសហគ្រាសឆ្ពោះទៅសម្រេចបាននូវយុទ្ធសាស្រ្តទស្សនវិស័យយុទ្ធសាស្រ្ត ស្តីពីទំនាក់ទំនង ភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិក អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគ្របដណ្តប់ក្នុងសតវត្សទី ២១។

ជោគជ័យរបស់ឆ្នាំ APEC 2017 និងសប្តាហ៍ជាន់ខ្ពស់ បានបង្កើតអានុភាពថ្មីមួយសម្រាប់ការធ្វើសមាហរណកម្មអន្ដរជាតិ បំផុសមោទនភាពជាតិ ឆន្ទៈខ្លួនជាទីពឹងខ្លួន  និងការប៉ងប្រាថ្នាយ៉ាងខ្លាំងក្លានៃសហគមន៍សហគ្រាស និងប្រជាជនវៀតណាមទាំងមូល៕

បកប្រែដោយ Minh Trung