នៅក្នុងកិច្ចពិគ្រោះយោបល់ផ្នែកនយោបាយ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កាលពីកិច្ចសន្ទនាលើកទី ១០ នៅឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន ដោយបានទទួលស្គាល់នូវភាពរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ ការពារជាតិ ការអប់រំ និងបណ្ដុះបណ្ដាល។ ភាគីទាំងពីរបានព្រមព្រៀងបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទប់ទល់នឹងបញ្ហាសន្តិសុខមិនមែនប្រពៃណីដូចជា សន្តិសុខអ៊ីនធឺណិត ការប្រឆាំងភេរវកម្ម ការប្រឆាំងការលាងលុយកខ្វក់ និងការជួញដូរមនុស្សជាដើម។

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung (រូប​ថត៖ vtv.vn)

ភាគីទាំងពីរបានផ្លាស់ប្តូរ និងពិភាក្សាយ៉ាងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ ហើយបានព្រមព្រៀងបន្តសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិការថ្នាក់តំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃយន្តការមួយចំនួនដែលដឹកនាំដោយអាស៊ានដូចជា APEC, ASEM, UN ... នូវែលហ្សេឡង់បានអះអាងគាំទ្រចំពោះវៀតណាមក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងអំឡុងឆ្នាំ ២០២០-២០២១ ។ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ការដំឡើងកម្រិតទំនាក់ទំនងទៅជាទំនាក់​ទំនង​ភាព​ជា​ដៃគូយុទ្ធសាស្ត្រនាពេលឆាប់ខាងមុខនេះ៕

បកប្រែដោយ Duy Hoan